ព័ត៌មានកីឡា

កីឡា១២ប្រភេទ នឹងបង្ហាញខ្លួននៅបុណ្យសមុទ្រឆ្នាំនេះ

កីឡា១២ប្រភេទ ដែលភាគច្រើនជាកីឡាឆ្នេរខ្សាច់ នឹងបង្ហាញខ្លួនក្នុងព្រិត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះ នៅទឹកដីខេត្តព្រះសីហុន។

ពិធីបុណ្យដ៏ធំនេះ នឹងរៀបចំពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ដោយមានផ្គួបចូលទស្សនីយ៍ភាពសិល្បៈ កីឡា និងការតាំងពិព័រជាដើម។ ចំពោះកីឡា១២ប្រភេទដែលចូលរួមនោះរួមមាន រត់ប្រណាំងកំសាន្ត បាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ ប្រណាំងកង់វិលជុំ ប្រណាំងម៉ូតូទឹក កីឡាហោះហើរ កីឡាទូកក្តោង ប្រដាល់សេរី ល្បុកត្តោ ចំបាប់បុរាណ តេក្វាន់ដូ WTF និងកីឡា Ju Jitsu ។

មតិយោបល់