ខ្សែប្រយុទ្ធដ៍ឆ្នើម Lionel Messi នៅតែជាតារាស៊ុតរបស់ក្រុម Barcelona ដដែល ក្រោយពីកីឡាករដ៍ឆ្នើមរូបនេះ ស៊ុតបាន ១គ្រាប់ក្នុងចំណោម គ្រាប់បាល ៣គ្រាប់ដែល Barcelona យកឈ្នះលើក្រុម Olympiacos យប់មិញនេះ បើទោះបីជាខ្សែការពារ Gerrard Pique ទទួលបានកាតក្រហម តាំងពីតង់ទី១ ក៍ដោយ។
ជាក់ស្តែងណាស់ ក្នុងការប្រកួតយប់មិញនេះ ក្រុមយក្សអេស្ប៉ាញ Barcelona បានយកបានបើកទ្វារយកឈ្នះក្រុមមកពីក្រិក Olympiacos ក្នុងលទ្ធផល ៣-១ ដោយលេងត្រឹម ១០នាក់ ទល់នឹង ១១នាក់បន្ទាប់ពី Gerrard Pique ទទួលបានកាតក្រហមនៅនាទីទី៤២ មកម្លេះ។ ក្នុងនោះដែរ ខ្សែប្រយុទ្ធដែលពោរពេញទៅដោយបច្ចេកទេស និងភាពប៉ិនប្រសព្វ Lionel Messi អាចស៊ុតបាន១គ្រាប់ ក្នុងចំណោម ៣គ្រាប់របស់ Barcelona ។ ៣គ្រាប់ដែល Barcelona ស៊ុតចូលក្រុម Olympiacos រកបានដោយ គ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Dimitrios Nikolaou នៅនាទីទី១៨, Lionel Messi នៅនាទីទី៦១ និងកីឡាករ Lucas Digne នៅនាទីទី ៦៤ ។ យ៉ាងណាវិញ ក្រុមភ្ញៀវ Olympiacos អាចវាយបកវិញ បានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយការស៊ុតរបស់កីឡាករ Dimitrios Nikolaou នៅចុងម៉ោងនាទីទី ៩០។
ដូច្នេះហើយ ថ្វីបើ Barcelona ទទួលបាកាតក្រហម១ក៍ដោយ តែក្រុមយក្សអេស្ប៉ាញមួយនេះ ពិតជាធ្វើបានយ៉ាងល្អ ដោយអាចយកឈ្នះក្រុមជើងខ្លាំងក្រិក Olympiacos បានក្នុងលទ្ធផល ៣-១ ដដែល ស្របពេលដែល Messi ស៊ុតបាន ៣គ្រាប់ហើយនៅ Champion League ។
https://www.youtube.com/watch?v=Uel1Z3Yb7Kw
មតិយោបល់