ក្រុមហ៊ុន Instagram មានភាពមមាញឹកជាខ្លាំងនៅបំណាច់ឆ្នាំ ២០១៦ នេះ ដើម្បីដាក់ចេញនូវកម្មវិធីកំណែថ្មីសម្រាប់ស្វាគមន៍ថ្ងៃបុណ្យណូអែល ដែលជាថ្ងៃឈប់សម្រាកដ៏សំខាន់មួយសម្រាប់ប្រជាជនលោកខាងលិច។ ជាមួយនឹងគម្រោងនៃការកែលំអរថ្មីនេះ ក្រុមហ៊ុនបានធ្វើឡើងក្រោមប្រធានបទ «ភាពរីករាយថ្ងៃឈប់សម្រាក» ។
ឥឡូវនេះប្រិយមិត្តដែលកំពុងតែប្រើប្រាស់ Instagram នឹងទទួលបានកំណែថ្មី សម្រាប់ប្រើប្រាស់មុខងារ Stories ដែលមានការដាក់បន្ថែម Sticker ថ្មីៗទៅលើរូបភាព និងវីដេអូបាន ដោយកាលពីមុន យើងអាចដាក់បានត្រឹមតែ Emoji ប៉ុណ្ណោះ។
បន្ថែមពីនេះ វាក៏មានជម្រើសថ្មីមួយទៀតគឺ «hands-free» ដែលអនុញ្ញាតឲ្យលោកអ្នកថតវីដេអូ ដោយមិនចាំបាច់ចុចជាប់ដូចកាលពីមុនឡើយ គឺគ្រាន់តែចុចម្តងវានឹងចាប់ផ្តើមថតតែម្តង។ ក្រុមហ៊ុននេះបានថ្លែងថា ខ្លួនបានលុបចោលការទាមទាមឲ្យចុចជាប់ដើម្បីថតវីដេអូបានចេញហើយ។
សម្រាប់មុខងារថ្មីទាំងនេះ មានតែនៅលើ Instagram 10.3 ដែលជាជំនាន់ចុងក្រោយបង្អស់ ដែលលោកអ្នកអាចធ្វើការ update បានដោយសេរី៕
មតិយោបល់