ខ្សែប្រយុទ្ធ Antoine Griezmann បាននិយាយថាខ្លួនគ្មានចំណាប់អារម្មណ៍ផ្លាស់ទៅលេងនៅក្លឹប Arsenal នោះទេ បើទោះជាកីឡាករ Laurent Koscielny បញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ។
Arsenal កំពុងតែស្វែងរកខ្សែប្រយុទ្ធម្នាក់ទៀត បន្ទាប់ពីមិនទាន់អាចបន្ដកុងត្រាជាមួយកីឡាករឆ្នើមៗមួយចំនួនបាននាពេលបច្ចុប្បន្ននេះ។ ក្រុមរបស់លោក Arsene Wenger បានមើលឃើញខ្សែប្រយុទ្ធ Griezmann របស់ក្រុម Atletico Madrid ហើយក៏បានព្យាយាមទាក់ទាញកីឡាកររូបនេះមកលេងឱ្យខ្លាំងណាស់ដែរ។
ត្បិតតែយ៉ាងនេះក្ដី កីឡាករវ័យ២៥ឆ្នាំខាងលើនេះ ហាក់មិនមានចិត្តចង់ចូលរួមជាមួយក្រុមនៅអង់គ្លេសមួយនេះទេ បើទោះជាមិត្តរួមសញ្ជាតិ Koscielny ប្រើពាក្យបញ្ចុះបញ្ចូលយ៉ាងណាក៏ដោយ។ កីឡាករជម្រើសជាតិបារាំងរូបនេះ បានឆ្លើយថារូបគេសប្បាយចិត្តនឹងនៅអេស្ប៉ាញបន្ដ ដោយមិនទាន់មានចិត្តចង់ចាកចេញទៅណានោះទេ៕
មតិយោបល់