ក្រោយពីខ្ជីជើងមិនទាន់បាន ១ រដូវកាលផង ក្រុម Bayern Munich បានដាក់សំណើរសុំទិញ ខ្សែបម្រើប្រយុទ្ធកូឡុំប៊ី James Rodriguez ពីក្រុម Real madrid ផ្តាច់តែម្តង។
បើតាមការចុះផ្សាយរបស់ The Goal បានឲ្យដឹងថា Bayern Munich មិនចង់ខ្ចីជើង James Rodriguez ពី Real Madrid ទៀតឡើយ ដោយក្លិបជើងឯក អាឡឺម៉ង់មួយនេះ ចង់ទិញយកកីឡាកររូបនេះ ផ្តាច់តែម្តង។ ជាក់ស្តែងណាស់ James Rodriguez បានក្លាយជាកីឡាករសំខាន់មួយរូបរបស់ក្រុម Bayern Munich ក្រោយពីការខ្ចីជើង ពី Real Madrid កាលពីរដូវក្តៅកន្លងមក ។
ដោយមើលឃើញ ពីទម្រង់លេងមិនស្រកស្រុតនេះឯង ទើបជម្រុញឲ្យ Bayern Munich ចង់បាន James មករួមក្លិបក្នុងនាមជាកីឡាករពេញសិទ្ធិ មិនមែនជាកីឡាករលក្ខខ័ណ្ឌខ្ចីជើងឡើយ។ យ៉ាងណាវិញ ក្រុម Real Madrid កំពុងតែចង់បាន James Rodriguez ត្រឡប់ទៅកាន់ Bernabeu វិញ បន្ទាប់ពីទម្រង់លេងរបស់ក្លិបមួយនេះ មានការធ្លាក់ចុះយ៉ាងខ្លាំងនាពេលកន្លងមក។
កត្តានេះដែរ អាចជាបញ្ហាមួយសម្រាប់ក្រុម Bayern Munich ដែលចង់ទិញយកJames Rodiguez ព្រោះថា Real Madrid កាន់តែបង្ហាញចេទនា មិនលក់ហើយអាចនាំយកទៅវិញផងដែរ។
មតិយោបល់