ក្តាចុចខ្មែរ ដែលមានឈ្មោះថា DoubleTap ប្រែថា ចុចពីរដង វាបានពាំនាំមកជាមួយបទពិសោធន៍ថ្មីៗ និងជាជម្រើសដ៏ឆ្លាតវ័យមួយ សម្រាប់អ្នកប្រើប្រាស់ ក្តាចុចខ្មែរលក្ខណៈស៊ីវិល័យ ដែលដំណើរការទាំងនៅលើ iPhone និង iPad។
លក្ខណៈសម្បត្តិពិសេសនៃក្តាចុចនេះរួមមាន៖
• ក្តាចុច មាន ៤ ជួរ
• គ្រាប់ចុចនីមួយៗ មាន ២ តួអក្សរ ឬព្យជ្ជនះ
• ចុចម្តងសម្រាប់អក្សរធំ ចុចពីរដងសម្រាប់អក្សរតូច
• ជាក្តាចុច មានល្បឿនលឿនជាងគេសម្រាប់ការវាយអក្សរ
• ក្តាចុចនេះគាំទ្រជាមួយ iPhone ឬ iPad សម្រាប់ទាំងអេក្រង់បញ្ឈរ និងផ្តេក
• គាំទ្រជាមួយ iPhone 6 ឬ iPhone 6 Plus
• ទាមទារឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ ចាប់ពីជំនាន់ iOS 8 ឡើងទៅ
• ក្តាចុចល្អជាងគេបង្អស់នេះ ដាក់ឲ្យទាញយក ឥតគិតថ្លៃ
ដើម្បីទាញយក កម្មវិធីក្តាចុច DoubleTap សូមចុចត្រង់នេះ https://itunes.apple.com/kh/app/khmer-doubletap-keyboard/id972352513?mt=8
ក្រោយពេលដំឡើងកម្មវិធី ក្តាចុច DoubleTaps៖
១. ជាដំបូងសូមបើកកម្មវិធី Settings —> General —> Keyboard —> Add New Keyboard
២. បន្ទាប់មកជ្រើសយក ក្តាចុចឈ្មោះថា «ចុចពីរដង»
៣. ក្រោយមកអ្នកនឹងទទួលបាន ក្តាចុចថ្មីមួយទៀតឈ្មោះ «ក្តាចុចខ្មែរ – ចុចពីរដង» ចុចចូលទៅក្នុងក្តាចុចថ្មីនោះ
៤. ទាញបើកមុខងារ “Allow full access”
៥. ជាចុងក្រោយអ្នក នឹងទទួលបានក្តាចុច DoubleTap សម្រាប់ iPhone ឬ iPad ដោយជោគជ័យ៕
មតិយោបល់