ព័ត៌មានកីឡា

Messi ប្រាប់ Barca ឲ្យទិញខ្សែបម្រើពីបីសាចក្រហមរូបនេះឲ្យបាន

ការខកចិត្ត ក្នុងព្រឹត្តិការណ៍ World Cup គឺជាបញ្ហាមួយដែលជម្រុញឲ្យ Lionel Messi ត្រូវតែពង្រឹងខ្លួនជាថ្មី ក្នុងក្លិបអាជីពដើម្បីបន្តប្រជាប្រិយភាពរបស់គេ ឲ្យនៅតែឈរជាលំដាប់កីឡាករកំពូលរបស់ពិភពលោកដដែល។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថា Lionel Messi បានប្រាប់ក្រុម Barcelona ឲ្យទិញ ខ្សែបម្រើមួយរូប របស់ក្រុម​បីសាចក្រហម​ Manchester United ឲ្យបាននៅរដូវក្តៅនេះ ដើម្បីពង្រឹងតំបន់​កណ្តាលបន្ថែមទៀត។ ជាការពិតណាស់ កីឡាករដែល Messi ចង់ឲ្យ Barca ទិញនៅរដូវក្តៅនេះ គឺខ្សែបម្រើស្បែកខ្មៅបារាំង Paul Pogba ដែលកំពុងតែ​បង្ហាញ​ទម្រង់យ៉ាងល្អ ឲ្យបារាំងនៅ World Cup ។

ថ្វីដ្បិតតែ Barcelona ធ្លាប់បដិសេធ មិនទិញ Pogba កាលពីឆ្នាំ ២០១៤ ពិតមែន តែលើកនេះ មិនដូចមុន​ឡើយ ព្រោះថា Barca បានសម្លឹងឃើញកីឡាកររូនេះជាថ្មីម្តងទៀត រួមទាំងការចង់បានដៃគូថ្មី ពីសំណាក់ Lionel Messi ផងនោះ ទំនងជា​ ក្រុមជើង​ឯកអេស្ប៉ាញមួយនេះ មិនបោះបង់ចោលឱកាសទិញ កីឡាករបារាំងរូបនេះឡើយ។ ម្យ៉ាងវិញទៀត Pogba កំពុងទទួលការចាប់អាម្មណ៍ ពី Real Madrid ដែរ ប្រសិនបើខកឱកាសនោះ អាចនឹងបរាជ័យ ក្នុងការប្រមាញ់ កីឡាករស្បែកខ្មៅរូប​នេះផងដែរ។

ដូច្នេះហើយ Lionel Messi កំពុងតែទទូចឲ្យក្រុម Barcelona ត្រូវតែធ្វើយ៉ាង​ណា ទិញយក Paul Pogba ឲ្យបានដើម្បីពង្រឹងតំបន់កណ្តាលឲ្យកាន់តែរឹងមាំ និងចៀសវាងក្រុម Real Madrid យកបានមុន។

មតិយោបល់