ព័ត៌មានកីឡា

យល់យ៉ាងណាចំពោះទម្រង់លេងរបស់ ចាន់ វឌ្ឃនាកា ម្សិលមិញ(វីដេអូ)

ក្រោយពីជម្រើសជាតិកម្ពុជា លើក្រុមអាហ្វហ្គានីស្ថាន ដោយលទ្ធផល ១ទល់០ ក្នុងវគ្គជម្រុះជុំចុងក្រោយប្រចាំពូល C នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី (2019 AFC Asian Cup UAE) កាលពីម្សិលមិញ នាពហុកីឡដ្ឋានជាតិ តើយល់យ៉ាងណាចំពោះទម្រង់លេងរបស់កីឡាករ ចាន់ វឌ្ឃនាកា?

ជាការពិតណាស់ខ្សែប្រយុទ្ធដែលប្រកបអាជីបនៅក្រៅប្រទេសរូបនេះ(ជប៉ុន) ធ្វើបានយ៉ាងល្អបើទោះបីជាមិនបានរកគ្រាប់បាល់ក៏ដោយ ប៉ុន្តែបើមើលពីទម្រង់លេងកាលពីម្សិលមិញ អតីតកីឡាករបឹងកេត ពិជាធ្វើបានល្អមែនទែនទាំងការគ្រាប់គ្រង់បាល់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ហើយមុនការប្រកួតគ្រូជម្រើសជាតិកម្ពុជាលោក​ Leonardo Vitorino ក៏បានលើឡើងថា បើទោះបីគាត់មិនទាន់បានចូលរួមជាមួយក្រុមក្នុងលីគជប៉ុន ប៉ុន្តែការហ្វឹកហាត់របស់គេ បានល្អខ្លាំងណាស់ និងបានត្រៀមរួចស្រេចសម្រាប់ការប្រកួត។

សូមបញ្ជាក់ថា វឌ្ឃនាកា បានក្លាយជាកីឡាករវ័យក្មេងរកគ្រាប់បាល់បានច្រើនលេខ ៥ នៅតំបន់អាសុី៕

ខាងក្រោមនេះជាការញ៉ាក់បាល់យ៉ាងល្អក្នុងជំនួបជាមួយ អាហ្វហ្គានីស្ថាន ម្សិលមិញ៖

មតិយោបល់