ក្រុម Lanexang United របស់ឡាវ បន្ថែមបាន១ពិន្ទុល្ងាចមិញ តាមរយៈការយកស្មើក្រុម Yadanarbon ក្នុងលទ្ធផល៣ – ៣ ប្រចាំវគ្គជម្រុះពានរង្វាន់ Toyota Mekong Club Championship ។ សរុប៤ពិន្ទុពី២ប្រកួតរបស់ក្រុមជើងឯកលីគកំពូលឡាវ សមល្មមនឹងឡើងមកប៉ះបឹងកេតអង្គររបស់កម្ពុជា នាថ្ងៃទី៣១ ខែធ្នូខាងមុខ។
ជុំវិញការប៉ះគ្នានេះ លោក ប្រាក់ សុវណ្ណរ៉ា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា៖ “ បាទវាជារឿងសប្បាយមួយដែលយើងនិងប៉ះក្រុមនៅលីគលំដាប់ប្រហែលគ្នា។ Lanexang នេះបើទោះបីជាមានការរៀបចំល្អយ៉ាងណាក៏ដោយ ក៏នៅតែលំបាកព្រោះពេលវេលាខ្លី។ អញ្ចឹងការធ្វើដំណើរនិងការសម្រាករបស់គាត់ពិតជាមិនគ្រប់គ្រាន់”។

ទោះបីជាបង្ហាញចំណុចប្រៀបខ្លះ ប៉ុន្តែគ្រូកម្រិត Pro License រូបនេះ ក៏នូវតែបារម្ភច្រើន ព្រោះកីឡាករសំខាន់ៗរបស់លោកមួយចំនួនពុំទាន់ប្រាកដថាអាចលេងបាន។
បឹងកេតអង្គរ នឹងបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលភ្ញៀវ Lanexang United ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ TMMC 2016 នាល្ងាចថ្ងៃទី៣១ ខែធ្នូខាងមុខ ។

មតិយោបល់