ព័ត៌មានកីឡា

អាឡឺម៉ង់, ស៊ុយអ៊ែត រង់ចាំអ៊ុតការប្រកួតចុងក្រោយ ខណៈម៉ិកស៊ីកូ កក់កៅអី ១៦ក្រុមចុងក្រោយ

ក្រោយពីយកឈ្នះក្រុមស៊ុយអ៊ែត យ៉ាងត្រដាបត្រដួស ២-១ រួចមក ក្រុមការពារតំណែងជើងឯក អាឡឺម៉ង់ ហាក់មានសង្ឃឹមវិញហើយ ដោយត្រូវរង់ចាំអ៊ុតមើលការប្រកួតចុងក្រោយជាមួយកូរ៉េខាងត្បូង ដើម្បីសម្រេចវាសនា ក្នុងការបន្តទៅកាន់វគ្គបន្ទាប់ ឬយ៉ាងណានោះ។

ជាក់ស្តែងណាស់ សម្រាប់ក្រុមម៉ិកស៊ីកូ បានកក់កៅអីសុវត្ថិភាព ក្នុងការឡើងទៅ​លេងវគ្គ ១៦ក្រុមចុងក្រោយហើយ ក្រោយពីឈ្នះការប្រកួត២លើកជាប់ៗគ្នា ដោយ​មិនខ្វល់ឡើយ​ សម្រាប់ការប្រកួតបន្ទាប់នោះ។ យ៉ាងណាវិញ រវាងអាឡឺម៉ង់ និងស៊ុយអ៊ែត នៅមិនទាន់ចប់នៅឡើយទេ​ ព្រោះថា ក្រុមទាំង២នេះ ត្រូវការឈ្នះ​ចាំបាច់បំផុត សម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេ ដើម្បីធានាកៅអី ឡើងទៅ​កាន់វគ្គបន្ទាប់ ឬជ្រុះចេញនោះ។ អាឡឺម៉ង់ និងស៊ុយអ៊ែត មាន ៣ពិន្ទុដូចគ្នា ខណៈការប្រកួតបន្ទាប់ អាឡឺម៉ង់ត្រូវជួប កូរ៉េខាងត្បូង ចំណែកស៊ុយអ៊ែតវិញ ត្រូវ​ជួបក្រុមម៉ិកស៊ីកូ ដើម្បីកាត់សេចក្តីរកក្រុមឡើងវគ្គបន្ត។

ដូច្នេះហើយ រង់ចាំមើលថា តើក្រុមការពារជើងឯកអាឡឺម៉ង់ ឬស៊ុយអ៊ែត​ ក្រុមណាមួយ ដែលមានឱកាសឡើងវគ្គបន្តនោះ ខណៈម៉ិកស៊ីកូវិញ បានឡើង​ដោយស្វ័យប្រវត្តិហើយ។ គួរបញ្ជាក់ផងដែរថា កូរ៉េខាងត្បូង ក៍មានឱកាសដែរ ប្រសិនបើយកឈ្នះអាឡឺម៉ង់ ចាប់ពី ៣គ្រាប់ឡើងទៅ ហើយស៊ុយអ៊ែត បរាជ័យក្រោមថ្វីជើង ម៉ិកស៊ីកូវិញ។

https://www.youtube.com/watch?v=5HwgUN6Aw58

មតិយោបល់