ព័ត៌មានកីឡា

Juventus ​ចង់​ទិញ​អ្នក​ចាំ​ទី​ម្នាក់​តម្លៃ ៤០​លាន​អឺរ៉ូ

ក្លឹប Juventus ​កំពុង​តែ​ព្យាយាម​ទិញ​យក​អ្នក​ចាំ​ទី ​Gianluigi Donnarumma ​ក្នុង​តម្លៃ​ខ្លួន​ ៤០​លាន​អឺរ៉ូ ​ពី​ក្លឹប AC Milan ​ដើម្បី​យក​មក​ទុក​ជំនួស​ Buffon ។

Donnarumma ​ជា​យុវជន​ដែល​ទើប​មាន​វ័យ​១៧​ឆ្នាំ​ប៉ុណ្ណោះ ដូច្នេះ​ហើយ​រូបគេ​ត្រូវ​រង់ចាំ​ដល់​វ័យ​១៨​ឆ្នាំ​សិន ទើប​អាច​ចុះ​កុងត្រា​ជា​ផ្លូវការ​ជាមួយ​ក្លឹប AC Milan ​បាន។ យ៉ាងណាមិញ ​មុន​ការ​ចុះ​កុងត្រា​ធ្វើ​ឡើង ក្លឹប Juventus ​ចង់​កក់​អ្នក​ចាំ​ទី​រូប​នេះ​ទុក​ឱ្យ​ហើយ ​ដោយ​បោះ​តម្លៃ​ខ្លួន​ចំនួន​៤០​លាន​អឺរ៉ូ ​នាំ​រូបគេ​មក​លេង​ជាមួយ​ក្រុម​សេះ​បង្កង់​វិញ​នៅ​ពេល​គ្រប់​វ័យ​១៨​ឆ្នាំ។

អ្នក​ចាំ​ទី​កម្ពស់ ១,៩៦​ម៉ែត្រ​ខាង​លើ​នេះ ​ក្លាយ​ជា​តួអង្គ​សំខាន់​សម្រាប់ AC Milan ​តាំង​ពី​ឆ្នាំ​២០១៥​មក ​ដោយ​រូបគេ​លេង​បាន​៤៧​ប្រកួត​មក​ហើយ។ យុវជន​រូប​នេះ ក៏​មាន​ឱកាស​បាន​ជាប់​ជា​ជម្រើស​ជាតិ​អ៊ីតាលី​ផង​ដែរ ​ដោយ​បាន​បំបែក​កំណត់ត្រា​កីឡាករ​ក្មេង​ជាងគេ​បាន​ជាប់​ជម្រើស​ជាតិ​ក្នុង​ប្រទេស​មួយ​នេះ៕

https://www.youtube.com/watch?v=Iq1R0jfYeAY

 

 

មតិយោបល់