ព័ត៌មានកីឡា

Chicharito ​​កំពុង​តែ​ដល់​ផ្លូវ​ត្រលប់​ទៅ Premier League ​វិញ​ហើយ

កីឡាករJavier Hernandez ​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹបBayer Leverkusen ​កំពុង​តែ​ឈាន​ដល់​ផ្លូវ​មួយ​ដែល​អាច​ត្រលប់​មក​លេង​នៅ​អង់គ្លេស​វិញ​បាន​ហើយ ក្រោយ​ពី​មាន​ក្លឹប​ដល់​ទៅ​២​ឯ​ណោះ​ទាក់ទង​ទិញ។

អតីត​ខ្សែ​ប្រយុទ្ធ​របស់ Manchester United ​រូប​នេះ​លេង​នៅ​លីគ​អាល្លឺម៉ង់​មួយ​រយ:​មក​ហើយ ​ដោយ​តែង​តែ​រក​គ្រាប់​បាល់​បាន​ជា​ញឹកញាប់​ផង​ដែរ។ យ៉ាងណាមិញ ​កីឡាករ​រូប​នេះ​ហាក់​មាន​បំណង់​ចង់​ចាកចេញ​ហើយ ​ដោយ​ក្លឹប ​Bayer Leverkusen ​បាន​ដាក់​រូបគេ​លក់​នៅ​ខែ​មករា​នេះ ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​២១​លាន​ផោន។

ក្រោយ​ពី​ការ​ដាក់​លក់​នេះ​ដែរ ​មាន​ក្លឹប​២​នៅ​អង់គ្លេស​ចាប់​អារម្មណ៍​គឺ Liverpool ​និង Spurs ​ដោយ​ពួកគេ​កំពុង​តែ​ប្រជែង​គ្នា ​ហើយ​តម្លៃ​ខ្លួន​នេះ​អាច​ឡើង​ដល់​៣០​លាន​ផោន​ក៏​ថា​បាន។ Chicharito ​មាន​បទ​ពិសោធន៍​ច្រើនមែន​ទែន​ទាំង​នៅ​អង់គ្លេស​នេះ ក៏​ដូចជា​អេស្ប៉ាញ​ជាមួយReal Madrid ​និង​នៅ​លីគ​អាល្លឺម៉ង់​ជា​ដើម។

ហេតុ​ដូច្នេះ​ហើយ ​បាន​ជា​មាន​ក្លឹប​ជា​ច្រើន​ចេះ​តែ​ចង់​បាន​រូប​គេ​ទៅ​លេង​ឱ្យ តួយ៉ាង​ដូចជា​នៅ​លីគ​កំពូល​ចិន​ក៏​ធ្លាប់​ទាក់ទង​ម្ដង​ដែរ​តាំង​ពី​ឆ្នាំ​មុន ប៉ុន្តែ​រូបគេ​មិន​ទៅ​លេង៕

មតិយោបល់