ខណៈដែលការប្រកាសជាផ្លូវការរបស់ក្លឹបបាល់ទាត់បឹងកេតអង្គរ ពីការផ្ទេរចេញទៅលេងក្រៅប្រទេស របស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា នារសៀលនេះ Post Sport សូមបង្ហាញទស្សនៈផ្ទាល់ខ្លួនថា ថៃ និង ជប៉ុន ជាប្រទេស២មានភាគរយខ្ពស់ជាងគេ។
ចំពោះថៃ ពិតជាអាចទៅរួច ព្រោះលីគប្រទេសនេះមានកម្រិតប្រកួតប្រជែងខ្ពស់ទាំងសមត្ថភាពកីឡាករ និងថ្លៃឈ្នួល។ ម្យ៉ាងទៀតរបៀបរបបរស់នៅ អាហារ ស្រដៀងគ្នាក៏ជាចំណុចវិជ្ជមានមួយជម្រុញការសម្រេចចិត្តរបស់ CV11 ដែរ។ ពិសេសជាងនេះទៀតគឺ កាលពីម្សិលមិញក្លឹប Buriram United ប្រកាសលក់ខ្សែការពាររបស់ខ្លូន ហើយនឹងប្រកាសខ្សែប្រយុទ្ធថ្មីនៅថ្ងៃនេះ ចំពេលជាមួយបឹងកេតប្រកាស ចាន់ វឌ្ឍនាកា ចេញដូចគ្នា។
សម្រាប់ជប៉ុន ត្បិតក្រុមដែលខ្សែប្រយុទ្ធជំនាញឆ្វេងកម្ពុជាទៅហ្វឹកហាត់ស្ថិតនៅលីគទី៣ក៏ពិតមែន ប៉ុន្តែបើតាមសម្តីកីឡាករជប៉ុនថាកម្រិតនៅល្អជាងលីគកំពូលកម្ពុជានៅឡើយ។ បរិបទរបស់នៅបែបសម័យទំនើប ប្រាក់បៀវត្សច្រើន និង បទពិសោធន៍ពីជប៉ុនក៏ទំនងស្ថិតនៅក្នុងផ្នែកមួយនៃការសម្រេចចិត្តរបស់ CV11 ដែរ។
ប៉ុន្តែយ៉ាងណាក្តី ក្លឹបបឹងកេតអង្គរ នឹងប្រកាសជាផ្លូវការនាម៉ោង៣រសៀលនេះ នៅសណ្ឋាគារភ្នំពេញ ហើយ Post Sport ក៏នឹងផ្សាយផ្ទាល់នៅលើទំព័ររបស់យើង ដើម្បីចែកជូនជាដំណឹង និងរូបភាពផ្ទាល់ពីសន្និសីទនេះ។
មតិយោបល់