ការប្រកួតនៅក្នុងព្រឹត្តិការណ៍ SEA Games 2017 លើកទី ២៩ ដែលប្រទេសម៉ាឡេសុីធ្វើជាម្ចាស់ផ្ទះ ដោយក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ២២ឆ្នាំ បានយកឈ្នះ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ ដោយលទ្ធផល ៤ទល់១ ដែលនេះជាជំនួបលើកទី២ ប្រចាំពូល B។
គ្រាប់បាល់របស់ U-22 វៀតណាម ទាំង ៤គ្រាប់ រកបានដោយកីឡាករ Cong Phuong Nguyen នៅនាទីទី ៤៥, ៧១ ឈានមកដល់នាទី ៧៥ កីឡាករ Ngoc Hai Que រកបាន ១គ្រាប់ទៀត ហើយត្រឹមតែ ១ នាទីបន្ទាប់កីឡាករ Ho Tuan Tai រកបានគ្រាប់ទី៤ យ៉ាងណាក៏ដោយ U-22 កម្ពុជា តាមបាន ១គ្រាប់ មកវិញពីការទាត់បាល់ ១១ម៉ែត្រ ពីសំណាក់កីឡាករ Nen Sothearoth ។
គិតត្រឹម ២ប្រកួត នៃព្រឹត្តិការណ៍ SEA Games 2017 លើកទី ២៩ ក្នុងពូល B U-22 វៀតណាម កំពុងឈរកំពូលតារាង ខណៈដែល U-22 កម្ពុជា ស្ថិតនៅបាតតារាង៕
មតិយោបល់