ព័ត៌មានកីឡា

មិនធម្មតា វី ស្រីខួច លេចមុខប៉ះស្រីស្អាត Osman នៅ ONE FC

ក្រោយបាត់មុខពីសង្វៀនមួយរយៈកីឡាការិនី វី ស្រីខួច បានវិលមកជាថ្មី ប៉ុន្តែជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែលនាងនឹងប៉ះស្រីស្អាត Osman នាសង្វៀន ONE Championship នៅថ្ងៃទី១០ ខែកុម្ភៈខាងមុខ។

ស្រីខួច ត្បិតតែជាកីឡាការិនីប្រដាល់សកលជម្រើសជាតិ ហើយធ្លាប់ឈ្នះ វី ស្រីឆាយ និងកីឡាការិនីថៃ នៅសង្វៀន MMA កន្លងមក ប៉ុន្តែនាងពុំទាន់មានបទពិសោធន៍ជួបដៃគូបរទេសច្រើនឡើយ។ ដោយឡែកដៃគូរបស់នាងគឺស្រីស្អាត Osman ជាន់រេញវ៉ៃក្បាច់ចម្រុះនេះជោគជាំទៅហើយ ដោយឈ្នះ៤ ចាញ់៣។

ចាំមើលស្រីខួចអាចបំបាក់ Osman បានទេ? ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Negara ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ម៉ោង៧:៣០នាទី ( ម៉ោងម៉ាឡេស៊ី ) ។

មតិយោបល់