ក្រុម Barcelona នឹងមិនឲ្យខ្សែប្រយុទ្ធ បារាំង Antoine Griezmann ចាកចេញពីអេស្ប៉ាញ មកកាន់ Premier League ឬ League1 ឡើយ ដោយក្រុមកំពូលតារាង Laliga មួយនេះ នឹងទិញយកកីឡាករបារាំងរូបនេះ នារដូវកាលក្រោយ។
បើតាមការចុះផ្សាយ របស់ Euro Sports ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុម Barcelona បានត្រៀមជួបចរចារផ្ទាល់ ជាមួយ Antoine Griezmann ក្នុងពេលដ៍ខ្លីខាងមុខនេះ។ Barcelona ថ្វីបើទិញបាន Ousmane Dembele, Philippe Coutinho និង Paulinho ក្រោយលក់ Neymar ចេញក៍ដោយ តែ ក្លិបយក្សអេស្ប៉ាញមួយនេះ នៅបន្តតាមទិញ Griezmann បន្តទៀត ដើម្បីប្រមូលកីឡាករឆ្នើមៗ មកកាន់ក្លិប មិនឲ្យចាញ់ Real Madrid ដែលត្រៀមចំណាយលុយធំ ដើម្បីរុះរើកីឡាករនៅរដូវកាលក្រោយនោះ។
ការព្យាយាមជួបផ្ទាល់ ជាមួយ Griezmann នេះដែរ ដោយសារតែក្រុម Barcelona ខ្លាច របូតកីឡាកររូបនេះ ស្របពេលដែលក្លិបបីសាចក្រហម Manchester United នៅតែមិនទាន់បញ្ចប់ការតាមប្រមាញ់ ខណៈក្រុមសេដ្ឋីបារាំង Paris Saint Germain ចាប់អារម្មណ៍ចង់បាន រួមទាំងក្រុមគូប្រជែងដ៍ធំ Real Madrid សុទ្ធសឹងចង់បាន Griezmann ដូចគ្នា។
យ៉ាងណាវិញ ក្រុម Barcelona ហាក់មានសង្ឃឹមច្រើនក្នុងការនាំយកខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះ ទៅកាន់ Camp Nou ក្រោយពីលេចលឺពត៌មានដែល Griezmann មិនចាកចេញពីអេស្ប៉ាញ ព្រមទាំងកីឡាករបារាំងរូបនេះ កំពុងរកទិញផ្ទះ នៅទីក្រុង Barcelona ផងដែរ។
មតិយោបល់