ភ្នំពេញៈ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកសង់កូរ៉េគ្មានស្លាកលេខមួយគ្រឿង បានធ្វើសកម្មភាពបើកទ្វាររថយន្តមួយគ្រឿង រួចលួចយកកាបូបលុយ តែមិនបានសម្រេច។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីម្ចាស់រថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានចតរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0427 រួចចុះទៅទិញរបស់ញ៉ាំ ដោយទុកកាបូបលុយក្នុងរថយន្ត ហើយភ្លេច Lock សោ ពេលនោះស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូសង់កូរ៉េមួយគ្រឿងគ្នានស្លាកលេខ បានធ្វើសកម្មភាពបើកទ្វាររថយន្តរួចលួចយកកាបូបលុយ ហើយព្យាយាមជិះគេចខ្លួន ប៉ុន្តែត្រូវបានគាត់ឃើញទាន់(ម្ចាស់រថយន្ត) ក៏ស្រែកថា ចោរៗ ផ្អើលដល់ប្រជាការពារ និងប្រជាពលរដ្ឋ ធ្វើឲ្យជនសង្ស័យភ័យទម្លាក់កាបូបចោលរត់រកប្រាសអាយូសតែម្ដង។
ក្រោយកើតហេតុកាបូបលុយរួមមានខ្សែក និងលុយ ដែលចោរទម្លាក់ចោលនោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅយកមករក្សាទុក ដើម្បីឲ្យម្ចាស់មកទទួលយក និងដាក់ពាក្យបណ្ដឹងផងដែរ៕
https://youtu.be/S2Ge-BLarA0

មតិយោបល់