ក្លឹបជើងឯកលីគកំពូលឡាវឆ្នាំ២០១៦ Lanexang United ដែលទើបបំបាក់បឹងកេត ៣-០ កាលពីចុងខែធ្នូ បានប្រកាសដកខ្លួនចេញពីការប្រកួតទាំងអស់ក្នុងឆ្នាំ២០១៧។
តាមការសរសេរលើបណ្តាញសង្គម មូលហេតុដែលជម្រុញឲ្យ Lanexang ដកខ្លួនគឺដោយសារវិបត្តិហិរញ្ញវត្ថុ គ្រាដែលក្លឹប៨ផ្សេងទៀតប្រកាសដកខ្លួនចេញពីលីគ ហើយក្រុមហ៊ុនឧបត្ថម្ភសម្រេចលែងឧបត្ថម្ភ Lanexang។
ការប្រកាសនេះមានន័យថា ក្រុមជើងឯករង TMCC ឆ្នាំ២០១៧ នឹងបោះបង់សឹទ្ធិលេងវគ្គជម្រុះ AFC CUP ដែលនឹងធ្វើឡើងនៅខែកុម្ភៈ រួមទាំងលីគកំពូលឡាវនារដូវកាលក្រោយ។
មតិយោបល់