ព័ត៌មានកីឡា

ប្រាក់ មុន្នីឧត្តម រៀបការថ្ងៃនេះ អញ្ចើញភ្ញៀវជិត១០០០នាក់ចូលរួម

ប្រាក់ មុន្នីឧត្តម ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបព្រះខ័នរាជស្វាយរៀង និងក្រុមជម្រើសជាតិកម្ពុជា បានចូលរោងការហើយនៅថ្ងៃនេះ ដោយបានអញ្ចើញភ្ញៀវដល់ទៅជិត១០០០នាក់ឯណោះចូលរួម។

តាមប្រភពពីសាច់ញាតិម្ចាស់អាវលេខ៧រូបនេះឲ្យដឹងថា ការរៀបចំអញ្ចើញភ្ញៀវតែ៩០តុ ស្មើនិង៩០០នាក់ប៉ុណ្ណោះ ប៉ុន្តែបានត្រៀម១០តុទៀតសម្រាប់បម្រុង។

ដោយឡែក ពិធីកាត់សក់កាលពីព្រឹកមិញ មានការចូលរួមពីតារាល្បីដូចជា នាយពែកមី និងនាងខ្ញុង ខណ:ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ក៏មានវត្តមាននៅទីនោះដែរ។

 

មតិយោបល់