ព័ត៌មានកីឡា

ចិត្ត​ល្អ​មែន Ronaldo ​ជួយ​ក្មេង​ស៊ីរីគ្មាន​ឪពុក​ម្ដាយ​ម្នាក់​ ឱ្យ​ទៅ​រស់​នៅ​ចក្រភព​អង់គ្លេស

បើ​តាម The Sun ​បាន​បញ្ជាក់​ថា Cristiano Ronaldo ​កំពុង​តែ​ព្យាយាម​រត់​ការ​ជួយ​ក្មេង​អាយុ​៤​ឆ្នាំ​ជនជាតិ​សិរី​ម្នាក់​ឈ្មោះ​ថា Haidar Mustafa ​ឱ្យ​បាន​ទៅ​រស់​នៅ​ចក្រភព​អង់គ្លេស។

Mustafa ​ត្រឹម​វ័យ​៤​ឆ្នាំ​បាន​បាត់​បង់​ឪពុក​ម្ដាយ​ទៅ​ហើយ ​ដោយសារ​សង្គ្រាម​ញ៉ាំញី​នៅ​ប្រទេស​សិរី ​តាំង​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ដោយ​ការ​វាយ​ប្រហារ​នៅ​គ្រា​នោះ​ត្រូវ​បាន​គេ​ដឹង​ថា​ជា​ពួក ISIS។ កុមារា​រូប​នេះ ​ធ្លាប់​បាន​ទៅ​ជួប​ជាមួយ Ronaldo ​ម្ដង​មក​ហើយ ​កាល​ពី​ពេល​កន្លង​ទៅ ​ហើយ​ថ្មី​ៗ​នេះ ​ក៏​មាន​លេច​ឮ​ដំណឹង​មក​ថា Ronaldo ​មាន​បំណង​ចង់​ជួយ​ក្មេង​ម្នាក់​នេះ​ទៀត។

ការ​ជួយ​នោះ​គឺ​រូបគេ​ចង់​ឱ្យ Mustafa ​ផ្លាស់​ទៅ​រស់​នៅ​ជាមួយ​លោក​ពូ​របស់​គេ​នៅ​អង់គ្លេស ​ដោយ​ការ​រត់​ការ​ត្រូវ​ធ្វើ​ឡើង​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​ខ្សែ​ប្រយុទ្ធ​ក្រុម Real Madrid ​រូប​នេះ​ទាំង​អស់។ ទន្ទឹម​នឹង​នោះ​ដែរ Ronaldo ​ក៏​បាន​ផ្ញើសារ​មួយ​ផង​ដែរ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ដែល​បាន​ឮ​ថា​អ្នក​មាន​សុខភាព​ល្អ ​និង​ជូន​ពរ​ឱ្យ​អ្នក​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត។ សូម​ធ្វើ​តាម​ក្ដី​ស្រមៃ​និង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព ​នោះ​សុបិន​នឹង​ក្លាយ​ជា​ការ​ពិត​ហើយ”៕

https://youtu.be/IEbs1SpJQ5E

មតិយោបល់