ព័ត៌មានកីឡា

Alan Shearer ​ថា Liverpool ​គ្មាន​ឱកាស​លើក​ពាន Premier League ​ទេ

Alan Shearer ​អតីត​កីឡាករ​ឆ្នើម​នៅ​អង់គ្លេស បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​ក្លឹប Liverpool ​លេង​ដូច​ជា​មិន​ចង់​លើក​ពាន​លីគ​កំពូល English Premier League ​នោះ​ទេ ​បើ​ទោះ​ជា​ពួកគេ​មាន​ឱកាស​ហើយ​ក៏​ដោយ។

ក្រុម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​បាត​តារាង Swansea ​៣-២ ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២២​របស់​ខ្លួន។ ដោយ​បរាជ័យ​នោះ​បាន​ធ្វើ​ឱ្យ​ពួកគេ​ធ្លាក់​មក​ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​តារាង​វិញ ​ក្រុម Chelsea ​ដែល​ឈរ​នៅ​លេខ​១​នោះ​មាន​ពិន្ទុ​ដាច់​ឆ្ងាយ​ទៅ​ហើយ។

ដោយ​មើល​ឃើញ​ដូច្នេះ​ហើយ ​អតីត​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​របស់​ជម្រើស​ជាតិ​អង់គ្លេស Shearer ​បាន​បញ្ជាក់​ថា​រដូវ​កាល​នេះ​ក្រុម​ហង្ស​ក្រហម​នៅ​តែ​មិន​មាន​ឱកាស​យក​ជើង​ឯក​ដដែល។ ពួកគេ​លេង​ដូចជា​មិន​ចង់​ឡើង​ឈរ​លើ​កំពូល​តារាង​នោះ​ទេ ​ខណៈ​ដែល​ពួកគេ​កំពុង​តែ​មាន​រដូវ​កាល​ល្អ​ហើយ​ក៏​ដោយ។ ការ​ភ្លាត់​ចាញ់​ក្រុម​ខ្សោយ ​គឺ​ជា​រឿង​មិន​ល្អ​ឡើយ​សម្រាប់​ក្រុម​ដែល​ចង់​ប្រជែង​យក​ជើង​ឯក។

Liverpool ​ខកខាន​លើក​ពាន​លីគ​កំពូល​អង់គ្លេស​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដោយ​រដូវ​កាល​នេះ​លោក Jurgen Klopp ​រំពឹង​ថា​អាច​ដឹក​នាំ​ក្រុម​នេះ​ទទួល​បាន​ជោគជ័យ​និង​ស្ដា​មុខ​មាត់​បាន​ឡើង​វិញ៕

 

 

មតិយោបល់