ក្រុមបីសាចក្រហម Manchester United បានវាយបកយកឈ្នះក្រុម Crystal Palace យ៉ាងផិតផើយ ក្នុងលទ្ធផល ៣-២ រក្សាបានតំណែងលេខ២ ក្នុងតារាង Premier League វិញ។
នេះគឺជារឿងដ៍អស្ចារ្យមួយ សម្រាប់ក្រុមបីសាចក្រហម Manchester United ដែលអាចស្រង់ដើមបានមកវិញ ក្រោយពីត្រូវក្រុមម្ចាស់ផ្ទះ Crystal Palace នាំមុខមុនរហូតដល់ទៅ ២គ្រាប់។ ២គ្រាប់របស់ក្រុម Crystal Palace រកបានដោយការស៊ុតរបស់កីឡាករ Andros Townsend នៅនាទីទី ១១ និងការស៊ុតគ្រាប់ទី២ ដោយកីឡាករ Patrick van Aanholt នៅនាទីទី ៤៨។ យ៉ាងណាវិញ Man Utd បានដាក់ការវាយលុកយ៉ាងខ្លាំងក្លានៅក្រុមម្ចាស់ផ្ទះ Crystal Palace វិញ រហូតអាចរកបានគ្រាប់បាល់ ៣គ្រាប់យកឈ្នះវិញ ដែលជាការស៊ុតរបស់ Chris Smalling នៅនាទីទី៥៥, Romelu Lukaku នៅនាទីទី៧៦ និង Nemanja Matic នៅចុងម៉ោងនាទីទី ៩០+១ ។
តាមរយៈលទ្ធផលផិតផើយនេះ បាមធ្វើឲ្យក្រុមបីសាចក្រហម Manchester United ឡើងមកឈរលេខ២ ក្នុងតារាង Premier League វិញ ដោយនាំមុខក្រុមហង្សក្រហម Liverpool ២ពិន្ទុវិញ។
មតិយោបល់