ក្រុមតោខៀវ Chelsea ថ្វីបើទម្រង់លេងមិនទាន់ធ្លាក់ចុះយ៉ាងណាក៍ដោយ ក៍ក្រុមការពារជើងឯក Premier League មួយនេះ នៅតែចង់បានខ្សែបម្រើបន្ថែមទៀត មកបំពេញនៅកន្លែងកំពុងខ្វះខាតនាពេលបច្ចុប្បន្ននេះ។
បើតាមការចុះផ្សយរបស់ Daily Mail បានឲ្យដឹងថា ក្រុមតោខៀវ Chelsea កំពុងតែពេញចិត្តយ៉ាងខ្លាំង ក្នុងការនាំយក ខ្សែបម្រើឈីលី Arturo Vidal ពីក្រុម Bayern Munich នៅខែមករាខាងមុខនេះ។ ក្នុងនោះដែរ លោក Antonio Conte បានសម្រេចចិត្តតចរចារជាមួយក្រុម Bayern Munich នូវទឹកប្រាក់ប្រមាណជា ៥៣លានផោន ដើម្បីនាំយកខ្សែបម្រើឈីលីរូបនេះ។
ក្រុមអង់គ្លេសមួយនេះ ពិតជាមានបំណងចង់បានកីឡាករឈីលីរូបនេះយ៉ាងខ្លាំង ព្រោះថា នៅពេលនេះ តំបន់កណ្តាលរបស់ Chelsea នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ហេតុនេះហើយ ក្រុមតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Antonio Conte ចង់បានខ្សែបម្រើ Arturo Vidal មួយរូបទៀត ដើម្បីពង្រឹងក្លិបឲ្យកាន់តែរឹងមាំជាងមុនឡើង។ យ៉ាងណានោះ នៅមិនទាន់ដឹងថា តម្លៃ ៥៣លានផោន ដែល Chelsea ចរចារទិញយក Arturo Vidal នោះ នឹងទទួលបានលទ្ធផលយ៉ាងណា ព្រោះថា Bayern Munich ដូចជាមិនចង់លក់កីឡករឈីលីរូបនេះឡើយ។
គួរបញ្ជាកផងដែរថា Vidal បានបំពេញតួនាទី នៅតំបន់បម្រើបានយ៉ាងល្អ ដោយអាចជួយឲ្យក្រុម Bayern Munich ការពារជើងឯក Bundesliga រដូវកាលមុន ២ឆ្នំាជាប់គ្នា។
មតិយោបល់