កីឡាករ Ryan Mason របស់ក្រុម Hull City បានបែកលលាដ៍ក្បាល យកទៅពេទ្យភ្លាមៗ ក្រោយពីប៉ះគ្នាជាមួយ Gary Cahill ក្នុងការប្រកួត Premier League កាលពីពេលកន្លងទៅនេះ។
ដោយក្រោយពីចប់ការប្រកួតទៅ គេឃើញមានកីឡាកររបស់ក្រុម Chelsea ៣នាក់បានទៅសួរសុខទុក្ខខ្សែបម្រើរបស់ Hull ខាងលើដល់មន្ទីរពេទ្យ រួមមាន Gary Cahill, John Terry និងលោក Steve Holland គ្រូជំនួសរបស់ក្លឹប។ ក្នុងឱកាសទៅផ្ដល់ភាពកក់ក្ដៅដល់ក្រុមគ្រួសាររបស់ Manson នេះដែរ Cahill បាននិយាយថាលោកចង់ឱ្យរូបគេជាសះស្បើយឆាប់ៗ ហើយសង្ឃឹមថាវាមិនធ្ងន់ធ្ងរខ្លាំងនោះទេ។ នេះជាការប៉ះគ្នាធ្ងន់ធ្ងរមួយដែលរូបគេបានជួបប្រទះ ហើយក៏មិនចង់ឱ្យកើតមានដែរ។

សូមបញ្ជាក់ថាក្រោយពីប៉ះគ្នាភ្លាម Manson ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមដែរ ហើយគ្រូពេទ្យបានបញ្ជាក់ថាមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ប៉ុន្តែលលាដ៍ក្បាលរបស់គេបែក ដូច្នេះត្រូវតាមដានបន្តទៀតសិន៕
មតិយោបល់