លោក ម៉ា សេរី ប្រធានក្រុមកីឡាប្រចាំទូរទស្សន៍ CTN មានជម្ងឺជាទម្ងន់ ដោយបានសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។
តាមប្រភពស្នឹទ្ធិនិងគ្រួសារលោក បានឲ្យដឹងថា លោកមានជម្ញឺថ្លើមប្រភេទ B ហើយបានទៅព្យាបាលនៅក្រៅប្រទេសជាច្រើនមកហើយ។ ទើបតែពេលនេះវាបានរើឡើងជាថ្មី រហូតបញ្ជូនមកសម្រាកព្យាបាល នៅសាលមនុស្សចាស់នាមន្ទីរពេទ្យរុស្សី។
លោក ម៉ា សេរី ជាបុគ្គគលក្នុងវិស័យកីឡាដ៏ឆ្នើម តាមរយៈការត្រួសត្រាយផ្លូវនាំអ្នកប្រដាល់ថៃមកវាយនៅកម្ពុជា បន្ថែមលើការរៀបចំព្រឹត្តិការណ៍នានាដ៏ល្អផ្តាច់។ លើសពីនេះទៀត លោកបានផ្តល់ឱកាសអោយអ្នកកីឡា និងយុវជនជំនាន់ក្រោយជាច្រើនទៀត មានឱកាសរៀនសូត្រពីបទពិសោធន៍លោក ក្នុងវិស័យនេះ។
មតិយោបល់