ព័ត៌មានកីឡា

Arsenal និង Man City ប្រជែងយកវគ្គផ្តាច់ព្រ័ត្រ FA Cup

បន្ទាប់ពីក្រុមតោខៀវ Chelsea បានឡើងទៅឈរចាំនៅវគ្គផ្តាច់ព្រ័ត្រ ក្រោយពីឈ្នះ Spurs កាលពីយប់មិញនេះ Arsenal និង Manchster City នឹងត្រូវប្រកួតដើម្បីយកកៅអីទៅវគ្គផ្តាច់ព្រ័ត្រ FA Cup។

ក្រុមកាំភ្លើងធំ Arsenal និងត្រូវជួបប្រកួតជាមួយក្រុមមេឃខៀវ Manchester City ដើម្បីធានាថា ក្រុមណាមួយនឹងឡើងទៅជួបក្រុមតោខៀវ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ។ Arsenal កំពុងតែត្រដាបត្រដួសនៅ Premier League ខណ:ដែលពួកគេកំពុងតែមិនប្រាកដតំណែងក្រុមកំពូលតារាងទាំងបួន។ ចំណែក Manchester City វិញ ក៏មិនទាន់សុវត្ថិភាព ចំពោះតំណែងកំពូលតារាងទាំងបួនដែរ ដោយត្រូវប្រជែងជាមួយ Liverpool និង ​Man Utd។

ដូច្នេះហើយ នៅយប់នេះវេលាម៉ោង ៩យប់ ក្រុមទាំងពីរនឹងធ្វើការកាត់សេចក្តីថា Arsenal ឬ Manchester City ជាអ្នកឡើងទៅវគ្គផ្តាច់ព្រ័ត្រ FA Cup៕

មតិយោបល់