ព័ត៌មានកីឡា

Barcelona កាន់តែមានឱកាសច្រើនក្នុងការគ្រងពាន Laliga

ការយកឈ្នះក្រុម Athletico Bilbao យប់មិញនេះ កាន់តែបង្ហាញសញ្ញាណនៃ​ការឈ្នះពានរបស់ក្រុម Barcelona នៅ Laliga ហើយបន្ទាប់ពីគូប្រជែងរបស់​ពួកគេគឺក្រុម Atletico Madrid បានបរាជ័យក្រោមស្នាដៃក្រុម Villarreal យប់មិញនេះ។

Barcelona នៅតែមិនទាន់មានក្រុមណាមួយ ដែលអាចផ្តួលពួកគេបាននៅឡើយ​ទេ ក្នុងក្របខ័ណ្ឌកំពូលអេស្ប៉ាញ Laliga គិតត្រឹមសប្តាហ៍ទី២៩ នេះ ដោយពួកគេបន្តការលេងបានយ៉ាងល្អ ក្នុងរដូវកាលនេះ។ ជាក់ស្តែងណាស់ ក្រុម​យក្សអេស្ប៉ាញ Barcelona បានយកឈ្នះក្រុមជើងខ្លាំង Athletico Bilbao យប់មិញនេះ ក្នុងលទ្ធផល ២-០ ដើម្បីឈរកំពូលតារាងប្រកបដោយសុវត្ថិភាពជាង​មុន។

២ គ្រាប់របស់ Barcelona រកបានដោយការស៊ុតរបស់កីឡាករ Francisco Alcacer នៅនាទីទី ៨ និងខ្សែប្រយុទ្ធកំពូលបច្ចេកទេស Lionel Messi ស៊ុតបាន១គ្រាប់ទៀតនៅនាទីទៅ ៣០។ តាមរយ:ជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុម Barcelona ហាក់មានសុវត្ថិភាពជាងមុន ក្នុងការឈ្នះពាន Laliga ព្រោះថា ពួកគេបាននាំមុខដល់ទៅ ១១ពិន្ទុលើក្រុមគូប្រជែង Athletico Madrid ដែលបានបរាជ័យក្រោមស្នាដៃក្រុម Villarreal ២-១ យប់មិញនេះ​ដែរ។

ដូច្នេះហើយ ពាន Laliga របស់អេស្ប៉ាញរដូវកាលនេះ ទំនងជាក្រុម Barcelona អាចយកមកវិញបានហើយ ក្រោយពីរដូវកាលមុន ត្រូវក្រុម Real Madrid ដណ្តើមយកបាននោះ។

//www.youtube.com/watch?v=gWpIelc_xrI

មតិយោបល់