ថ្មីៗនេះ មានបណ្តាញសារពត៌មាននៅតំបន់អឺរ៉ុបជាច្រើន បានចុះផ្សាយថា ក្រុមអធិរាជស Real Madrid បានយល់ព្រមលក់ Marcelo ឲ្យក្រុមសេះបង្កង់ Juventus ហើយ នៅខែមករាខាងមុខនេះ តែមានលក្ខខណ្ឌមួយវិញ។
ជាការពិតណាស់ ក្រោមការដឹកនាំរបស់គ្រូថ្មី Marcelo ហាក់មិនសូវសប្បាយចិត្តប៉ុន្មានឡើយ ចំពោះការដឹកនាំនេះ ពោលកាន់តែបង្ហាញឲ្យឃើញនូវចេទនាចង់ចាកចេញរបស់កីឡាករប្រេស៊ីលរូបនេះ។ ក្នុងនោះដែរ ក្រុម Real Madrid បានសម្រេចចិត្តយល់ព្រមលក់ Marcelo ឲ្យក្រុមសេះបង្កង់ Juventus ហើយ ដោយមិនមានរារាំងសូម្បីបន្តិចឡើយ ពោលនឹងបញ្ចេញលក់កីឡាកររូបនេះ នៅខែមករា។
យ៉ាងណាវិញ Real Madrid មិនមែនលក់ Marcelo ទទេរឡើយ ដោយដាក់លក្ខខណ្ឌមួយ តម្រូវឲ្យក្រុម Juventus លក់ Alex Sandro ឲ្យមកវិញ ទើបមានការដោះដូរកើតឡើង។ ការធ្វើបែបនេះ វាអាចជារឿងត្រឹមត្រូវមួយរវាងក្រុមទាំង២ ព្រោះថា Juventus ចង់បាន Marcelo ទៅចាប់ដៃគូជាមួយ Ronaldo ខណៈ Real Madrid វិញចង់បនកីឡាករល្អម្នាក់មកជំនួសតំណែងរបស់ Marcelo ក្រោយចាកចេញ។
ដូច្នេះហើយ ក្រុមអធិរាជស Real Madrid សម្រេចលក់ Marcelo ឲ្យក្រុម Juventus នៅខែមករាខាងមុខនេះ ដោយតម្រូវឲ្យ Juventus លក់ Alex Sandro មកវិញ។
មតិយោបល់