ព័ត៌មានកីឡា

សម្តេចតេជោហ៊ុនសែន ឧបត្ថម្ភលោក ម៉ា សេរី ៣ម៉ឺនដុល្លារអាមេរិក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឧបត្ថម្ភដល់លោក ម៉ា សេរី ប្រធានកីឡាទូរទស្សន៍ CTN, CNC, My TV នូវទឹកប្រាក់៣០០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីសម្រួលបន្ទុកចំណាយសម្រាកព្យាបាលជម្ញឺ។

ថវិការទាំងនោះត្រូវបានឯកឧត្តម ហ៊ុយ វណ្ណៈ នាំយកទៅជូន លោក ម៉ា សេរី ដោយផ្ទាល់នៅមន្ទីរពេទ្យរុស្ស៊ី។ អ្នកគ្រប់គ្រងកីឡាដ៏ល្បីឈ្មោះរូបនេះ ធ្លាប់បានទៅព្យាបាលនៅក្រៅប្រទេសជាច្រើនដងរួចមកហើយដូចជាថៃ សិង្ហបុរី ប៉ុន្តែបានមួយត្រឹមធូរស្បើយមួយរយៈប៉ុណ្ណោះ។ ខណៈដែលការរើឡើងជាថ្មីនេះក្រុមគ្រួសារក៏បញ្ជូនមកមន្ទីរពេទ្យរុស្សីដើម្បីព្យាបាល ដោយអាការៈស្ថិតក្នុងការតាមដានរបស់គ្រូពេទ្យ។

មតិយោបល់