អតីតខ្សែបម្រើសញ្ជាតិជប៉ុន Yuya Wada របស់បឹងកេតអង្គរ បានប្រាប់ Post Sport ថា បើនៅកម្ពុជាគេលេងអោយតែក្លឹបបឹងកេតមួួយគត់ ហើយអាចត្រឡប់មកជាថ្មីបើក្លឹបជើងឯកលីគកំពូលកម្ពុជា២០១៦ត្រូវការ។
Yuya ប្រាប់បែបនេះក្រោយចុះកិច្ចសន្យាលេងអោយក្លឹប Samut Songkram FC នៅលីគទី២របស់ថៃ។ ខ្សែបម្រើការពាររូបនេះ បាននិយាយថា គេស្រលាញ់តែបឹងកេតមួយគត់ ប៉ុន្តែពេលនេះក្លឹបមានខ្សែបម្រើជាច្រើនរួចទៅហើយ ដែលមិនត្រូវការគេត្រឡប់មកវិញ ទើបកីឡាករវ័យ២៥រូបនេះចេញពីភូមាទៅលេងនៅថៃ។
Yuya ជាកីឡាករមួយដ៏សំខាន់ដែលជួយបឹងកេតឡើងវគ្គផ្តាច់ព្រ័ត្រ Toyota Mekong Club Championship ឆ្នាំ២០១៥ និងឈ្នះជើងឯកលីគកំពូលកម្ពុជារដូវកាលមុន។ ក្រោយចប់កិច្ចសន្យាគេបានចេញទៅចុះកុងត្រារយៈពេលខ្លីជាមួយក្លឹប Yanabond របស់មីយ៉ាន់ម៉ា មុននឹងចេញមកថៃ។
រយៈពេលនេះ បឹងកេត បាននាំខ្សែបម្រើ Mizuno ពីក្លឹបព្រះខ័នរាជស្វាយរៀងមកជំនួស ខណៈខ្សែបម្រើ លី មីហ្សាន ក៏ឡើងទម្រង់លេងគួរអោយកត់សម្គាល់។
មតិយោបល់