ព័ត៌មានកីឡា

UEFA ​ពិន័យ​កីឡាករ​ម្នាក់​២​ឆ្នាំ ​ក្រោយ​រក​ឃើញ​ថា​ប្រើ​ថ្នាំញឿន

កីឡាករ Roman Eremenko របស់ក្លឹប CSKA Moscow ត្រូវសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ពិន័យមិនឱ្យចូលលេងពានរង្វាន់នេះ២ឆ្នាំ ក្រោយពីរកឃើញថាបានប្រើប្រាស់ថ្នាំញឿនមុនការប្រកួត។

ការរកឃើញនេះ អំឡុងពេលរូបគេចូលលេងឱ្យក្រុម ទល់និង Bayer Leverkusen កាលពីថ្ងៃទី១៤កញ្ញា កន្លងទៅ ហើយទើបតែត្រូវ UEFA សម្រេចចិត្តពិន័យជាផ្លូវការកាលពីពេលថ្មីៗនេះ។ ដោយការចេញលិខិតនោះ បានសរសេរថាកីឡាករ Roman បានប្រើប្រាស់ថ្នាំកូកាអីន មុនការប្រកួតចាប់ផ្ដើម ដែលសារធាតុនេះ គឺជាអំពើខុសច្បាប់។ កីឡាកររូបនេះ នឹងត្រូវជាប់បម្រាមមិនបានចូលលេងរហូតដល់២ឆ្នាំ គិតចាប់ពីថ្ងៃទី៦ខែតុលាឆ្នាំ២០១៦ទៅ។

នេះមិនមែនជាលើកទី១ទេ ដែលមានកីឡាករត្រូវជាប់បម្រាមយ៉ាងនេះ ខណៈដែលកីឡាករមួយចំនួនតែងតែលួចទៅប្រើប្រាស់ថ្នាំញឿនមុនការប្រកួត។ យ៉ាងណាមិញ ការដាក់បម្រាមទាំងអស់ ត្រូវធ្វើឡើងទៅតាមកម្រិតនៃការប្រើប្រាស់ថ្នាំ ជាពិសេសអាចប៉ះពាល់ដល់ការប្រកួតប៉ុណ្ណា៕

 

 

មតិយោបល់