កណ្តាលៈ បើតាមសមត្ថិកិច្ច បានឲ្យដឹងថា មានករណីប៉ុនប៉ងឃាតកម្មមួយ
កើតហេតុកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៧ និង៣០នាទីយប់ នៅចំណុចភូមិស្វាយមាស ឃុំ វិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ឃឹម គៀង ហៅអូន ភេទប្រុសអាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំកើតហេតុ ចំណែកឯជនសង្ស័យវិញ ឈ្មោះ ជា សុធិ ភេទប្រុសអាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិឃុំកើតហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួន។
វត្ថុតាងចាប់បានមានកាំបិតខ្វែវចំនួន ១។ នៅមុនពេលកើតហេតុជនសង្ស័យ បានផឹកស្រាស្រវឹង ហើយ
បានជិះម៉ូតូរោរ៍ខ្លាំងចុះឡើងៗ កាត់មុខផ្ទះជនរងគ្រោះ ព្រមទាំងរកបុកជនរងគ្រោះ ទៀតផង។ ពេលនោះជនរងគ្រោះ សួរថា «ឯងជិះម៉ូតូអីចឹង» ជនសង្ស័យឆ្លើយថា «ជិះតែម៉ូតូអញតើស ម៉េចឯងចង់ខ្លាំងអី អាអូន»ភ្លាមនោះជនសង្ស័យ បានស្ទុះទៅវាយជនរងគ្រោះ១ដៃ ត្រូវចំខ្នង បន្ទាប់មកឈ្មោះ ជា ចេក ត្រូវជាធីតារបស់ជនសង័្សយ បានចូលមកឃាត់ហើយ នាំយកទៅផ្ទះ។ បន្តិចក្រោយមក ជនសង្ស័យយកកាំបិតខ្វែវពីផ្ទះជីតារបស់ខ្លួន មកដេញកាប់ជនរងគ្រោះ តែបានអ្នកជិតខាងជួយឃាត់។
ក្រោយកើតហេតុជនរងគ្រោះ បានទៅរាយការប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍វិហារសួគ៍ កម្លាំងចុះអន្តរាគមន៍ឃាត់
ខ្លួន ជនសង្ស័យរួមទាំងវត្ថុងតាងបញ្ជូនមកអធិការដ្នាននគរបាលស្រុក បន្តអនុវត្តនីតិវិធី ៕
មតិយោបល់