បើតាមលោក Luis Enrique បានឱ្យដឹងថាទម្រង់លេងរបស់ Denis Suarez នឹងក្លាយជា Harry Potter ថ្មីជំនួស Andres Iniesta នៅក្លឹប FC Barcelona ។
Barcelona បានបង្ហាញទម្រង់លេងល្អឡើងវិញ ដោយយកឈ្នះក្រុម Real Sociedad ៥-២ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey ។ ស្របពេលដែលក្នុងការប្រកួតនោះ កីឡាករវ័យក្មេង Denis Suarez បានបង្ហាញទម្រង់លេងជាខ្សែបម្រើល្អមែនទែន ដោយសឹងតែគ្រប់គ្រងការប្រកួតបានទាំងមូលទៅហើយ។

ដោយមើលឃើញសមត្ថភាពដូច្នេះហើយ លោក Enrique បានឱ្យដឹងទម្រង់របស់កីឡាករ Denis នឹងខ្លាំងជាងនេះទៅទៀតនៅមួយរយៈទៀត។ ហើយរូបគេនេះហើយនឹងក្លាយជាតួអង្គសំខាន់សម្រាប់ក្រុមអ្នកមានបុណ្យនៅពេលអនាគត។ អ្នកចាត់ការដែលមានដំណឹងថានឹងចាកចេញពីអេស្ប៉ាញនៅចប់រដូវកាលនេះបានបន្ថែមទៀតថា នេះជារឿងល្អមួយសម្រាប់ក្រុម ដែលមានកីឡាករល្អទៅថ្ងៃអនាគតដែលអាចជំនួស Iniesta បាន៕
មតិយោបល់