ព័ត៌មានសុខភាព

វិធីលុបស្នាមសង្វារលើសុដន់ ដោយសារតែការបំបៅដោះកូន

នៅពេលមានផ្ទៃពោះ សុដន់របស់ស្ត្រីនឹងរីកធំជាងមុន ដោយសារតែការផលិតទឹកដោះសម្រាប់ចិញ្ចឹមទារកនៅពេលដែលកើតមក។ ប៉ុន្តែបន្ទាប់ពីដំណាក់កាលបំបៅដោះកន្លងផុតទៅ សុដន់របស់អ្នកនឹងស្រកមកវិញ ហើយមានករណីខ្លះអាចបន្សល់ទុកស្នាមសង្វារថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ ស្នាមសង្វារទាំងនោះនឹងរលប់អស់ទៅវិញ ប្រសិនបើអ្នកប្រើប្រាស់រូបមន្តមួយនេះបានទៀងទាត់។

ធាតុផ្សំ៖
– ទឹកប្រទាលកន្ទុយក្រពើ ២ស្លាបព្រា
– ម្សៅរមៀត ១ស្លាបព្រា
– ប្រេងល្ហុងខ្ញែរ ១ស្លាបព្រា

ការរៀបចំ៖
– ចាក់ធាតុផ្សំទាំងអស់នៅក្នុងកូនចានមួយ
– កូររហូតទាល់តែក្លាយជាល្បាយតែមួយ
– បន្ទាប់មកអនុវត្តលើសុដន់របស់អ្នក (កន្លែងមានស្នាមសង្វារ)
– ទុកចោររយៈពេលប្រហែលជា ២០នាទី ទើបលាងជម្រះចេញ
– អនុវត្តរាល់ថ្ងៃ យ៉ាងហោចណាស់៣ខែ អ្នកនឹងទទួលបាលផលដូចបំណង៕

មតិយោបល់