ព័ត៌មានកីឡា

Chonburi FC នឹងនាំយកកីឡាករម្នាក់ធ្លាប់លើកពាន FIFA U-20 World Cup

ក្លិប Chonburi FC បានបង្ហាញពីការចុះហត្ថលេខាលើកីឡាករ Ciro Henrique ដែលជាអតីតជម្រើសជាតិប្រេស៊ីល U-20 ពីក្រុម Joinville ក្នុងក្របខ័ណ្ឌ Brazilian Primeira Liga ។

ក្រុម Thai League 1 បានប្រកាសពីការមកដល់របស់កីឡាករ Ciro ដោយបង្ហោះនៅលើគេហទំព័រ Facebook ផ្លូវការរបស់ក្លិបកាលពីថ្ងៃច័ន្ទថា៖ “ស្វាគមន៍ Ciro Alves “។ គាត់នឹងមកដល់ឆាប់ៗនេះ! ” កីឡាករ Ciro ត្រូវបានបញ្ចូលក្នុងក្រុមជម្រើសជាតិប្រេស៊ីល U-20 ដែលធ្លាប់ជាជើងឯកនៃការប្រកួត FIFA U-20 World Cup ឆ្នាំ ២០០៩ នៅប្រទេសអេហ្ស៊ីប។ ការចាប់ផ្ដើមអាជីពរបស់ Ciro នៅក្លិប Remo ក្នុងប្រទេសប្រេស៊ីល ហើយធ្លាប់មានបទពិសោធលេងបាល់ទាត់ជាច្រើនក្នុងប្រទេសកំណើត(ប្រេស៊ីល)។

នៅឆ្នាំ ២០១៥ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ បានចុះកុងត្រាជាមួយក្លិប Jeju United FC នៅក្របខ័ណ្ឌ K League Classic ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែបានត្រលប់ទៅលេងនៅក្លិបកុមារភាពរបស់គាត់វិញ បន្ទាប់ពីលេងមិនសូវទទួលបានផល់៕

មតិយោបល់