លោក សែម សំណាង គ្រូបង្វឹកក្រុមភ្នំពេញក្រោន លើកឡើងថាលោកសោកស្តាយនឹងលទ្ធផលដែលចាញ់ក្រុម Home United 4-3 ប៉ុន្តែសប្បាយរីករាយនិងទម្រង់លេងរបស់កូនក្រុម។
ភ្លាមៗក្រោយចប់ការប្រកួត គ្រូជោគជាំបទពិសោធន៍រូបនេះលើកឡើងថា វាគួរអោយសោកស្តាយដែលក្រុមចាញ់ក្នុងដីខ្លួនឯង ប៉ុន្តែរឿងមួយចំនួនទៀតកូនក្រុមធ្វើបានរួចហើយ។ លោកថា បើមានសំណាងជាងហ្នឹងតែបន្តិច លទ្ធផលអាចមិនមែន 4-3 ។
« មែនខ្ញុំអត់សប្បាយចិត្តនិងលទ្ធផល ដែលយើងបានចាញ់ក្នុងផ្ទះ ហើយគ្រាប់បាល់មួយចំនួនពិបាកទទួលយក។ ទោះជាយ៉ាងណាកីឡាករខ្ញុំបានធ្វើរឿងជាច្រើននៅលើទីលាន ដែលពួកយើងមានក្តីសង្ឃឹមនៅជើងទី២។ » សម្តីលោក សែម សំណាង ។
ភ្នំពេញក្រោន បានចាញ់ក្រុមភ្ញៀវ Home United ដោយលទ្ធផល ៤-៣ កាលពីយប់មិញ នៅចំពោះមុខអ្នកគាំទ្រជាង១០០០ពាន់នាក់។ ប៉ុន្តែយ៉ាងណាក្តីក្រុមជើងឯកលីគកំពូលកម្ពុជានៅមានប្រកួតជើងទី២ទៀត ប៉ុន្តែនៅដីសិង្ហបុរី។
ល្ងាចនេះ ក្រុមតំណាងកម្ពុជាមួយទៀតគឺ បឹងកេតអង្គរ និងប៉ះ Lao Toyota ក្នុងវគ្គជម្រុះ AFC CUP ដូចគ្នានៅពហុកីឡដ្ឋានជាតិ។
មតិយោបល់