ការប្រកួតរវាងក្រុម Celta Vigo និង Real Madrid ត្រូវបានលើកពេលសិន ដោយសារតែមានបញ្ហាអាកាសធាតុបង្កឱ្យមានការខូចខាតកីឡដ្ឋានរបស់ម្ចាស់ផ្ទះ Celta ខណៈដែលភ្លៀងក៏ធ្លាក់មិនឈប់ផងដែរ។
គណកម្មាការនៃការប្រកួតបានបញ្ជាក់បន្ថែមថា កីឡដ្ឋាន Rio Alto Balaidos Stadium របស់ Celta Vigo រងការខូចខាតខ្លាំងនៅលើដំបូល ដោយប៉ើងអស់ជាច្រើនផ្ទះ។ ខណៈដែលទីលានវិញ ក៏មានបញ្ហាទឹកដក់ផងដែរ ក្រោយពីមានភ្លៀងលាយជាមួយខ្យល់បានបក់បោកមកលើទីក្រុងនេះអស់ពេលប៉ុន្មានថ្ងៃមកនេះ។
ដោយមើលឃើញពីសភាពមិនស្រួលនេះហើយ បានជាការប្រកួតសងសឹងរវាងក្រុមទាំងពីរខាងលើនេះត្រូវពន្យាពេលសិន ដោយរង់ចាំមើលអាកាសធាតុបន្ត ចំណែកឯពេលវេលាកំណត់ក៏មិនទាន់ដឹងច្បាស់ដែរ។
សូមបញ្ជាក់ថាការប្រកួតរបស់ Deportivo និង Real Betis កាលពីយប់ថ្ងៃសុក្រកន្លងទៅក៏ត្រូវពន្យាពេលដែរ ដោយសារតែមានបញ្ហាអាកាសធាតុនេះដូចគ្នា៕
មតិយោបល់