អ៊ីរ៉ង់ៈ រដ្ឋាភិបាលក្រុងតេអេរ៉ង់ បានធ្វើការសាកល្បងមីស៊ីល និងប្រព័ន្ធរ៉ាដា កាលពីថ្ងៃសៅរ៍ម្សិលមិញ ដែលសកម្មភាពនេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មថ្មី លើប្រទេសអ៊ីរ៉ង់ ជុំវិញការបាញ់សាកល្បងកាំជ្រួចផ្លោង កាលពីសប្តាហ៍មុន។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧។
សារព័ត៌មានរបស់រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា កងទ័ពអាកាសនៃបដិវត្តន៍អ៊ីរ៉ង់ បានធ្វើសមយុទ្ធការពារដែនអាកាស កាលពីថ្ងៃសៅរ៍ ដែលរួមមានការសាកល្បងដែនរ៉ាដាទំហំ ៣ម៉ឺន៥ពាន់ គីឡូម៉ែតការ៉េ នៅខេត្ត Semnan ស្ថិតនៅភាគខាងជើងប្រទេស។
លោក James Mattis រដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយថា ប្រទេសអ៊ីរ៉ង់ ជារដ្ឋធំបំផុតតែមួយគត់ ដែលគាំទ្រភេរវកម្មនៅក្នុងពិភពលោក ក្នុងំទ្បុងពេលលោកទៅទស្សនកិច្ចនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃសុក្រ ៕

មតិយោបល់