នៅវគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League នេះ ក្រុម Benfica បានយកឈ្នះលើ Dortmund ក្នុងលទ្ធផល ១-០ ខណៈដែលកីឡាករ Aubameyang មានឱកាសស៊ុតបញ្ចូលទីតាមស្មើដែរតែមិនបានសម្រេច។
ក្រុម Benfica ក្នុងដីខ្លួនឯងពិតជាធ្វើបានល្អ ដោយពួកគេអាចរកគ្រាប់បាល់នាំមុខមុន ដោយកីឡាករ Mitroglou នៅនាទី៤៨ ដើមតង់ទី២។ យ៉ាងណាមិញ១០នាទីក្រោយមក ក្រុម Dortmund មានឱកាសតាមស្មើវិញ ដោយទទួលបានបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែខ្សែប្រយុទ្ធ Aubameyang ធ្វើមិនបានសម្រេចទៅវិញ។
ដោយលទ្ធផលនេះក៏រក្សារហូតដល់ចប់ការប្រកួតតែម្ដងទៅ ព្រោះថាបើទោះបីជាក្រុមនៅអាល្លឺម៉ង់មានភាគរយគ្រប់គ្រងបាល់ខ្ពស់ក៏មិនអាចទម្លាយសំណាញ់ទីក្រុមម្ចាស់ផ្ទះបានដែរ៕
មតិយោបល់