Rafaela Silva បានរកមេដាយមាសបានហើយឱ្យម្ចាស់ផ្ទះប្រេស៊ីល បន្ទាប់ពីនាងបានយកឈ្នះកីឡាការិនី Sumiya Dorjsuren ក្នុងវិញ្ញាសាយូដូ ប្រភេទទម្ងន់៥៧គីឡូក្រាម។
Silva បានក្លាយជាអត្តពលិកប្រេស៊ីលដំបូងដែលរកមេដាយមាសបានក្នុងព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំនេះ។ ខណៈដែលការទទួលបានមេដាយនេះ ត្រូវបានប្រជាជននិងអ្នកគាំទ្រ សាទរយ៉ាងខ្លាំងក្នុងនាមជាម្ចាស់ផ្ទះផងនោះ។ កីឡាការិនីវ័យ២៤ឆ្នាំរូបនេះ បាននិយាយថារូបនាងមានក្ដីស្រមៃនេះតាំងពីតូចមកម្ល៉េះ ហើយវាបានក្លាយជាការពិតសម្រាប់នាងហើយ ក្នុងឆ្នាំ២០១៦នេះ។
Silva ធ្លាប់ចូលប្រកួតព្រឹត្តការណ៍អូឡាំពិកនេះម្ដងមកហើយនៅឆ្នាំ២០១២ ដោយកាលនោះធ្លាក់ត្រឹមវគ្គជម្រុះប៉ុណ្ណោះ ដោយសារតែនាងមានបញ្ហាសុខភាព៕
មតិយោបល់