ព័ត៌មានកីឡា

ក្រៅពីជប៉ុន មានអារ៉ាប៊ីសាអូឌីត, អាឡឺម៉ង់ និងកូស្តារីកា បានឡើងទៅកាន់វគ្គបន្ត

នេះគឺជាលទ្ធផលចុងក្រោយ សម្រាប់ក្រុមលេខ៣ល្អ​ ទាំង៤ក្រុមដែលត្រូវឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup U-20។

ក្រោយពីការប្រកួតបញ្ចប់តាមពូលនីមួយៗរួចមក ក្រុមលេខ ១ និងលេខ ២ តាមពូលទាំង ១២ ក្រុមបានឡើងទៅកាន់វគ្គបន្ត។ បន្ទាប់ពីក្រុមយុវជនអាយុក្រោម ២០ ឆ្នាំ របស់ជប៉ុនបានក្លាយជាក្រុមលេខ ៣ ល្អ ដែលត្រូវឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយ នៅមានក្រុមមកពីអាស៊ី១ក្រុមទៀត គឺអារ៉ាប៊ីសាអូឌីត ក៍បានក្លាយជាក្រុមលេខ ៣ ល្អ ឡើងទៅកាន់វគ្គបន្តដែរ។ ចំណែកក្រុមមកពីអឺរ៉ុប អាឡឺម៉ង់ក៍បានឡើងទៅកាន់វគ្គបន្ត រួមនឹងក្រុមមកពីអាមេរិកឡាទីន កូស្តារីកា បានឡើងទៅកាន់វគ្គបន្តក្នុងនាមជាក្រុមលេខ៣ល្អផងដែរ។ គួរបញ្ជាក់ផងដែរថា ក្រុមលេខ ៣ ល្អ ទាំង ៤ នេះសុទ្ធសឹងមាន ៤ ពិន្ទុ ដូចគ្នាក្រោយឆ្លងកាត់ការប្រកួត ៣ លើកក្នុងពូល។

ខាងក្រោមនេះជា បញ្ជីក្រុមទាំង ១៦ ដែលឡើងទៅវគ្គ ១៦ក្រុមចុងក្រោយតាមពូលនីមួយ៖
ពូល A
អង់គ្លេស
កូរ៉េខាងត្បូង ( ម្ចាស់ផ្ទះ )
ពូល B
វីណេហ្សូអេឡា
ម៉ិកស៊ីកូ
អាឡឺម៉ង់ ( ក្រុមលេខ៣ល្អ )
ពូល C
ហ្សាមប៊ី
ព័រទុយហ្គាល់
កូស្តារីកា ( ក្រុមលេខ៣ល្អ )
ពូល D
អ៊ុយរ៉ាហ្គាយ
អ៊ីតាលី
ជប៉ុន ( ក្រុមលេខ៣ល្អ )
ពូល E
បារាំង
ញូហ្សេលេន
ពូល F
អាមេរិក
សេណេហ្គាល់
អារ៉ាប៊ីសាអូឌីត ( ក្រុមលេខ៣ល្អ )

មតិយោបល់