ព័ត៌មានជាតិ

Update៖ ១៤កុម្ភៈ ឆេះផ្ទះ៦ខ្នង ក្នុងស្រុកស្នួល

ក្រចេះ: អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នងយ៉ាងសន្ធោសន្ធៅអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ម្ចាស់ផ្ទះទាំង៦ខ្នង ទី១មានម្ចាស់ឈ្មោះ ស្លេះ ហ្សា ទំហំ៦,៥ម៉ែត្រ គុណ២៦ម៉ែត្រ ធ្វើអំពីឈើ ប្រកស័ង្កសី ទ្រព្យសម្បត្តិខូចខាតរួមមាន៖ ម៉ូតូចំនួន១គ្រឿង, កង់ចំនួន១គ្រឿង, ប្រាក់រៀលចំនួន ២,០០០,០០០រៀល (ពីរលានរៀល) ខោអាវ និងសម្ភារ:ក្នុងផ្ទះឆេះទាំងស្រុង។

ម្ចាស់ផ្ទះទី២ឈ្មោះ ម៉ាត់ ស្លេះ ភេទប្រុស អាយុ ៣៣ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រគុណ១០ម៉ែត្រ ធ្វើអំពីឈើប្រក ស័ង្កសី ទ្រព្យសម្បត្តិខូចខាត ប្រាក់រៀលចំនួន ១,៥០០,០០០រៀល (មួយរយហាសិបពាន់រៀល) ខ្សែកមាសចំនួន ២ជី, ខោអាវ និងសម្ភារ:ក្នុងផ្ទះឆេះទាំងស្រុង ។

ម្ចាស់ផ្ទះទី៣ ឈ្មោះ ម៉ាត់ រម៉ស្មះ ផ្ទះទំហំ ៤ម៉ែត្រគុណ១០ម៉ែត្រ ធ្វើអំពីឈើប្រក ស័ង្កសី ទ្រព្យសម្បត្តិខូចខាត ប្រាក់ដុល្លាចំនួន៣០០០ដុល្លា(បីពាន់ដុល្លារ)ខោអាវ និងសម្ភារ:ក្នុងផ្ទះឆេះទាំងស្រុង ។

ម្ចាស់ផ្ទះទី៤ ឈ្មោះ វ៉ាន់ ក្រី ភេទប្រុស អាយុ៤២ឆ្នាំ ផ្ទះទំហំ៥ម៉ែត្រ គុណ៧ម៉ែត្រ ធ្វើអំពីឈើប្រកស័ង្កសី ម្ចាស់ផ្ទះមិននៅ ។

ម្ចាស់ផ្ទះទី៥ ឈ្មោះ ហេង ថា ភេទប្រុស ផ្ទះទំហំ ៥ម៉ែត្រ គុណ៨ម៉ែត្រ ធ្វើអំពីឈើប្រក ស័ង្កសី ទ្រព្យសម្បត្តិខូចខាត។

ម្ចាស់ផ្ទះទី៦ ឈ្មោះ កុម អៀម ភេទប្រុស អាយុ ៤៩ឆ្នាំ ផ្ទះទំហំ ៥ម៉ែត្រ គុណ១៥ម៉ែត្រ ធ្វើអំពីឈើប្រក ស័ង្កសី ទ្រព្យសម្បត្តិខូចខាត ប្រាក់រៀលចំនួន ៥,០០០,០០០រៀល (ប្រាំលានរៀល) ប្រាក់ដុល្លារ ៦,០០០ដុល្លារ (ប្រាំមួយពាន់ដុល្លារ) មាសចំនួន ២តម្លឹង , ម៉ូតូចំនួន១គ្រឿង ខោអាវ និងសម្ភារ:ក្នុងផ្ទះឆេះទាំងស្រុង ។

សរុបថវិកាក្នុងការខូចខាត ប្រាក់រៀលចំនួន ៨,៥០០,០០០ រៀល, ម៉ូតូចំនួន២គ្រឿង, កង់ចំនួន១គ្រឿង, ខ្សែកមាស ចំនួន ២ជី, មាសចំនួន២តម្លឹង និងសម្ភារ:ក្នុងផ្ទះមួយចំនួនទៀត ។

ចំណែកមូលហេតុ ពុំទាន់ដឹងច្បាស់លាស់នៅឡើយទេ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុ ។

បញ្ជាក់ផងដែរថា អគ្គិភ័យនេះបានរលត់អស់វិញ នៅវេលាម៉ោង១០និង៥០នាទី យប់ថ្ងៃដដែល ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់២០រថយន្ត ដែលអគ្គិភ័យនេះចាប់ផ្តើមឆេះដំបូងចេញពីផ្ទះឈ្មោះវ៉ាន់ ក្រី ភេទប្រុស អាយុ៤២ឆ្នាំ ដែលម្ចាស់ផ្ទះបានចាក់សោរទ្វារផ្ទះចោល និង បានចាកចេញពីផ្ទះប្រហែល៦ខែមកហើយពុំដែ លឃើញត្រឡប់មកផ្ទះវិញទេ៕

//youtu.be/CgqpgszDMUM

មតិយោបល់