ព័ត៌មានកីឡា

បើកឆាកលីគកំពូលកម្ពុជាថ្ងៃនេះ មានពីរគូនៅពីរទីលានផ្សេងគ្នា

ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា នឹងចាប់ផ្តើមរដូវកាលថ្មីនាថ្ងៃនេះ ដោយមានការប្រកួតចំនួន២គូ នៅ២ទីលានផ្សេងគ្នា។

ក្រុម Cambodian Tiger នឹងបើកទ្វារកីឡដ្ឋានខេត្តសៀមរាប ទទួលភ្ញៀវស៊ីម៉ាក់យូណាយធីត នាវេលាម៉ោង ៣រសៀល។ ចំណែកណាហ្គាវ៉ើល នឹងប៉ះក្រុម អគ្គិសនីកម្ពុជា វេលាម៉ោង៦ល្ងាចនៅកីឡដ្ឋានខេត្តស្វាយរៀង។ តាមកាលវិភាគ ក៏នឹងមានបឹងកេតប៉ះទ័ព ប៉ុន្តែក្រុមជើងឯកលីគកំពូលកម្ពុជា២០១៦ សុំលើកពេលដោយសារជាប់ភារកិច្ច AFC CUP ។

មតិយោបល់