ព័ត៌មានកីឡា

Messi និង Ronaldo ដឹកដៃគ្នាទៅស្រុកវិញ

កំពូលខ្សែប្រយុទ្ធលំដាប់កំពូលរបស់ពិភពលោកទាំង២រូប Lionel Messi និង Cristiano Ronaldo មិនអាចបន្តវត្តមានក្នុងព្រឹត្តិការណ៍ World Cup ទៀត ​ឡើយ ក្រោយពីមិនអាចជួយក្រុមជម្រើសជាតិរបស់ពួកគេ ឲ្យឡើងទៅកាន់វគ្គ ៨ក្រុមចុងក្រោយបាននោះ។

ជាក់ស្តែងណាស់ អាហ្សង់ទីន បានរងបរាជ័យ ក្រោមថ្វីជើងក្រុមមាន់គកបារាំង ៤-៣ ខណៈក្រុមជម្រើសជាតិពរទុយហ្គាល់វិញ ក៍បានរងបរាជ័យក្រោមថ្វីជើង​ក្រុម​អ៊ុយរ៉ាហ្គាយ ២-១ វិញដូចគ្នា។ ការបរាជ័យនេះដែរ បានធ្វើឲ្យកំពូល Super Star ទាំង២ Lionel Messi និង Cristiano Ronaldo ត្រូវហាលអាវត្រឡប់ទៅស្រុក​វិញ ទាំងមិនអស់ចិត្តរៀងៗខ្លួន។

យ៉ាងណាវិញ នេះប្រហែលជាឱកាសចុងក្រោយ​សម្រាប់កីឡាករទាំង២រូបនេះហើយ ក្នុងការបង្ហាញខ្លួននៅ ព្រឹត្តិការណ៍ World Cup នេះ ព្រោះថាវ័យរបស់ពួកគេទាំង២ទំនងជាមិនអាចរង់ចាំដល់ World Cup ២០២២ នៅកាតាបានឡើយ។ ក៍ប៉ុន្តែ សម្រាប់ Messi វិញ នៅមិនទាន់ច្បាស់នីឡើយទេ ទម្រាំដល់ពេលនោះ រូបគេទើបមានវ័យ ៣៤ឆ្នាំនៅឡើយ ដែលអាចមានឱកាស ខណៈ Ronaldo វិញ មានវ័យ៣៧ឆ្នាំ ច្បាស់ណាស់ មិនមានឱកាសទៀតឡើយ។

ដូច្នេះហើយ កំពូលខ្សែប្រយុទ្ធ ដែលសាងកំណត់ត្រារយៈពេល ១០ឆ្នាំកន្លងមកនេះ Lionel Messi និង Cristiano Ronaldo បានដឹកដៃគ្នា ចាកចោល World Cup ត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន។

https://www.youtube.com/watch?v=xmEAAos_XLA

https://www.youtube.com/watch?v=JglsuWmT_js

មតិយោបល់