ព័ត៌មានសេដ្ឋកិច្ច

បណ្ណសម្គាល់យានយន្ត និងបណ្ណបើកបរ មានលក្ខណៈពិសេសថ្មី មិនធ្លាប់មានពីមុនមក

បណ្ណសម្គាល់យានយន្ត និងបណ្ណបើកបរ ទម្រង់ថ្មី ត្រូវបានបន្ថែមលក្ខណៈពិសេសជាច្រើន មិនធ្លាប់មានពីមុនមក រួមមាន៖ ពន្លឺ UV ការពារ ការក្លែងបន្លំសន្លឹកបណ្ណ, QR Code សម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃទិន្នន័យ, មានភាពស្វិត មិនងាយរហែក មិនជ្រាបទឹក។

ជាពិសេសជាងនេះទៅទៀតនោះគឺ លឿន ដោយប្រើម៉ាស៊ីនបោះពុម្ភតូច មានតម្លៃសមរម្យ ត្រូវបានតម្លើងនៅគ្រប់មន្ទីររាជធានី‌-ខេត្ត ច្រកចេញចូលតែមួយ និងហាងលក់ទោចក្រយានយន្ត ហើយអាចបោះពុម្ភ និងប្រគល់ជូន ម្ចាស់បណ្ណភា្លមៗនៅនឹងកន្លែង។

ជាទូទៅអ្នកដាក់ពាក្យ អាចទទួលបានបណ្ណសម្គាល់ និងផ្លាកលេខយានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងបណ្ណបើកបរយានយន្ត នៅក្នុងថ្ងៃតែមួយ នៃការដាក់ស្នើសុំ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។

គួរបញ្ជាក់ដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការជាផ្លូវនូវ ប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ចាប់ពីថ្ងៃទី ៣០ ខែមករា កន្លងមក ដែលបានកាត់បន្ថយនីតិវិធីរដ្ឋបាល ផ្តល់សេវាងាយស្រួល និងឆាប់រហ័ស ព្រមទាំងលុបបំបាត់ចំណាយក្រៅផ្លូវការ៕

មតិយោបល់