ព័ត៌មានកីឡា

ចេញហើយ! បេក្ខភាពវគ្គផ្តាច់ព្រ័ត្រ Toyota Cup របស់ថៃគឺ Buriram United

ទីបំផុតក្លឹប Buriram United ទទួលបានកៅអីវគ្គផ្តាច់ព្រ័ត្រ Toyota Mekong Club Championship ឆ្នាំ២០១៦ ទោះប្រកួតកាត់សេចក្តីតទល់ Maungthong United ត្រូវបានលុបចោល ដោយសារកាន់ទុក្ខ ការយាងសោយទីវង្គត់របស់ស្តេចថៃក្តី។

តាមការបង្ហើបពីប្រភពដ៏គួរឲ្យទុកចិត្តមួយបានបញ្ជាក់ថា តាមរយ:ការចាប់ឆ្នោត Buriram ជាអ្នកបានលេងវគ្គផ្តាច់ព្រ័ត្រ Toyota Cup ខណ Maungthong United បានជើងឯក Premier Cup។

ពានរង្វាន់ផ្សេងទៀត៖

– Maungthong United ជាជើងឯកលីគកំពូលថៃ និងបានកៅអីវគ្គចែកពូល AFC Champion League
– វគ្គជម្រុះជុំទី២ AFC Champions League បានទៅ Bangkok United ( ជើងឯករងលីគកំពូលថៃ ) និង Sukhothai ( បេក្ខភាពចាប់ឆ្នោត FA CUP )

មតិយោបល់