ព័ត៌មានកីឡា

ថៃ ​ហៅ​ក្រុម​អាហ្សង់ទីន​ម្ចាស់​ជើង​ឯក Futsal ​ពិភពលោក​មក​ប្រកួត​មិត្តភាព

ក្រុម Futsal ​ជម្រើស​ជាតិ​ថៃ ​បាន​ដាក់​លិខិត​អញ្ជើញ​ក្រុម​បាល់ទាត់ Futsal ​ជម្រើស​ជាតិ​អាហ្សង់ទីន​ដើម្បី​មក​ប្រកួត​ក្នុង​ពាន​រង្វាន់​មិត្តភាព Thailand Five’s ​នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។

លោក Adisak Benjasiriwan ​ប្រធាន​ប្រតិបត្តិ​បាល់ទាត់ Futsal ​របស់​ថៃ ​បាន​បញ្ជាក់​ថា​លោក​បាន​រៀប​ចំ​ការ​ប្រកួត​មិត្តភាព​ពិសេស​មួយ​ឈ្មោះ​ថា Thailand Five’s ​ Federations Cup​ នៅ​ខែ​កញ្ញា​ខាង​មុខ​នេះ។ ដោយ​ក្រុម​ការងារ​របស់​លោក​មាន​គម្រោង​អញ្ជើញ​ម្ចាស់​ជើង​ឯក​ពិភព​លោក​អាហ្សង់ទីន ​កាហ្សាក់ស្ថាន ​បារាំង ​អាហ្សើប៉ៃហ្សង់ ​និង​ក្រូអាត​ផង​ដែរ ដើម្បី​ដំណើរ​ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​មួយ​នេះ​ឱ្យ​កាន់​តែ​ពិសេស​ឡើង។

អាហ្សង់ទីន​ដែល​ទើប​តែ​ឈ្នះ​ពាន 2016 FIFA Futsal World Cup ​គឺ​មិនមែន​ទើប​តែ​បាន​ចូល​លេង​ពាន Thailand Five’s ​នោះ​ទេ។ ដោយ​ពួកគេ​បាន​ចូល​រួម​ម្ដង​មក​ហើយ​កាល​ពី​ឆ្នាំ​២០១០​កន្លង​ទៅ ​ហើយ​ឆ្នាំ​២០១៧​នេះ ​ថៃ​សង្ឃឹម​ថា​ពួកគេ​នឹង​អាច​មក​ចូល​រួម​ម្ដង​ទៀត៕

 

 

មតិយោបល់