ព័ត៌មានកីឡា

ម្ចាស់​ក្លឹប Chelsea ​នឹង​ឱ្យ​រង្វាន់ Conte ​ច្រើន ​ប្រសិន​ណា​ក្រុម​ពិត​ជា​ឈ្នះ​លីគ​មែន

​លោក Roman Abramovich ​ម្ចាស់​ក្លឹប Chelsea ​បាន​បញ្ជាក់​ថា​នឹង​ផ្ដល់​រង្វាន់​ដល់​អ្នក​ចាត់ការ​ Antonio Conte ​យ៉ាង​ច្រើន ប្រសិន​ណា​បុរស​ម្នាក់​នេះ​ពិត​ជា​អាច​ជួយ​ក្រុម​តោ​ខៀវ​លើក​ពាន​ក្នុង​រដូវ​កាល​ដំបូង​របស់​ខ្លួន​បាន​មែន។

ក្រុម Chelsea ​មាន​ភាគ​រយ​ច្រើន​មែន​ទែន​ក្នុង​រដូវ​កាល​នេះ ​ដែល​អាច​លើក​ពាន​រង្វាន់ English Premier League ​បាន ​ត្បិត​អី​បច្ចុប្បន្ន​ឈរ​នៅ​លេខ​១ ​ដាច់​ពិន្ទុ​ក្រុម​លេខ​២​ច្រើន​ពិន្ទុ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Conte ​អ្នក​ចាត់ការ​ក្រុម​នេះ​បាន​បង្ហើប​ថា​លោក​មិន​ទាន់​ប្រាកដ​នោះ​ទេ ព្រោះ​ការ​ប្រកួត​នៅ​មិន​ទាន់​បញ្ចប់។ ក្រុម​ក្នុង​ចំណោម Top6 ​ទាំង​អស់​សុទ្ធ​តែ​នៅ​មាន​ឱកាស​ប្រជែង ​មិន​ថា​ក្រុម​ណា​នោះ​ទេ។

ទន្ទឹម​គ្នា​នឹង​ការ​អះអាង​របស់​អ្នក​ចាត់ការ​ខាង​លើ​នេះ ​លោក​ Roman ​ម្ចាស់​ក្លឹប Chelsea ​បាន​និយាយ​លើក​ទឹក​ចិត្ត Conte ​ថា​អាច​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​បន្ថែម​ច្រើន​ទៀត បើ​សិន​ជា​រូបគេ​អាច​ជួយ​ក្រុម​លោក​ពាន​ក្នុង​រដូវ​កាល​ដំបូង​ដែល​ចូល​ដឹក​នាំ​បាន។

ក្រុម Chelsea ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ ​មាន​៥៩​ពិន្ទុ ​ដាច់​ក្រុម​លេខ​២​និង​លេខ​៣​ទៅ​ហើយ ​ខណៈ​ដែល​ការ​ប្រកួត​នៅ​ជាង​១០​ប្រកួត​ទៀត៕

មតិយោបល់