ព័ត៌មានកីឡា

Messi J ​ជាប់​ជា Man of The Match ​២​ប្រកួត​ជាប់​គ្នា​នៅ AFC Champions League

Chanathip Songkrasin ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​លេង​ល្អ​ជាង​គេ​ក្នុង​ការ​ប្រកួត Man of The Match ២​ប្រកួត​ជាប់​គ្នា​ហើយ​នៅ​វគ្គ​ចែក​ពូល​ពាន​រង្វាន់ AFC Champions League ​នេះ។

កីឡាករ​ដែល​គេ​ដាក់​ឈ្មោះ​ក្រៅ​ថា Messi Jay ​រូប​នេះ បាន​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន ​ដោយ​បាន​ជួយ​ស្មើ​កាល​ពី​ប្រកួត​ដំបូង ​ហើយ​ឈ្នះ​ក្រុម​ខ្លាំង Kashima Antler ​ជើង​ឯក​លីគ​កំពូល​ជប៉ុន​ ២-១ ​ថែម​ទៀត​ផង​កាល​ពី​យប់មិញ​នេះ។ ដោយសារ​តែ​ដូច្នេះ​ហើយ ​បាន​ជា​រូបគេ​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​កីឡាករ​លេង​ល្អ​ជាង​គេ​ក្នុង​ការ​ប្រកួត​២​ប្រកួត​ជាប់​គ្នា​តែ​ម្ដង។

យ៉ាងណាមិញ ​កីឡាករ​លេង​ល្អ​ជាង​គេ​ក្នុង​ក្រុម​ខាង​លើ​នេះ ​មិន​អាច​ជួយ​ក្រុម​ Muangthong ​បាន​យូរ​នោះ​ទេ ព្រោះ​អី​រូបគេ​នឹង​ត្រូវ​ផ្លាស់​ចេញ​ទៅ​លេង​នៅ​លីគ​ជប៉ុន​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ពាក់​កណ្ដាល​រដូវកាល​របស់​លីគ​ថៃ​នេះ​ហើយ។

សូម​បញ្ជាក់​ថា Muangthong United ​ស្ថិត​នៅ​ពូល E ​ជាមួយ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន ខណៈដែល​ក្រុម​ជើង​ឯក​លីគ​កំពូល​ថៃ​មួយ​នេះ​កំពុង​តែ​ឈរ​នៅ​កំពូល​តារាង​ហើយ ​ដោយ​មាន​៤​ពិន្ទុ ​ក្រោយ​ពី​២​ប្រកួត ​ឈ្នះ​១​និង​ស្មើ​១៕

មតិយោបល់