ព័ត៌មានកីឡា

Park Hang Seo នឹងទទួលបន្ទុកក្រុមជម្រើសជាតិវៀតណាម ចាប់ពីថ្ងៃទី ១១ ខែតុលា

Park Hang Seo បានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមជម្រើសជាតិវៀតណាមកាលពីបីថ្ងៃមុនដោយផ្លាស់ប្តូរកាលបរិច្ឆេទចាប់ពីថ្ងៃទី ១៤ ខែតុលា លើកមុន មកថ្ងៃទី ១១ ខែតុលា វិញ នេះបើតាមការបញ្ជាក់ដោយសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) ។

បុរសជនជាតិកូរ៉េខាងត្បូងរូបនេះ នឹងមានវត្តមាននៅទីក្រុងហាណូយនាថ្ងៃទី ១០ ខែតុលាដើម្បីមកទស្សនាការប្រកួតវគ្គជម្រុះ Asian Cup ឆ្នាំ 2019 រវាងវៀតណាមនិងកម្ពុជា។ បន្ទាប់ពីការចូលកាន់តំណែងជាផ្លូវការ Park នឹងមានរយៈពេលប្រហែលមួយខែដើម្បីហ្វឹកហាត់ក្រុមរបស់គាត់ សម្រាប់ត្រៀមប្រកួតជាមួយក្រុមនៅលេខ១ នៃពូល C អាហ្វហ្គានីស្ថាន នាថ្ងៃទី ១៤ ខែវិច្ឆិកា។ ក្រុមផ្កាយមាសបច្ចុប្បន្នស្ថិតនៅលំដាប់ទី ២ ក្នុងពូល C គិតត្រឹមជុំទី ៣ នៃយុទ្ធនាការជម្រុះនេះ។

Park បានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើក្រុមរបស់គាត់ ហើយមានជំនឿរថានឹងដឹកនាំ វៀតណាម ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រ AFC Asian Cup ឆ្នាំ 2019 ៕

មតិយោបល់